តើអ្នកមានដឹងទេហេតុអ្វីបានជាមនុស្សយើងយល់សុបិនដែរ ឬទេ? សុបិនជារឿងរ៉ាវមួយដែលស្ទើរតែមនុស្សទាំងអស់គឺធ្លាប់បានជួបប្រទះ។ ជាទូទៅមនុស្សម្នាក់តែងតែងយល់សុបិននៅពេលដែលពួកគេគេង អ្នកខ្លះវិញគឺយល់សុបិនជារៀងរាល់ថ្ងៃក៏មានដែរ។ ជាទូទៅការយល់សុបិនតែងកើតឡើងជាមធ្យម ៧ដងក្នុងមួយយប់តែយើងច្បាស់ណាស់ថាមិនអាចចងចាំរឿងទាំងអស់នោះបានទេ។ អ្នកដែលអាចចាំរឿងរ៉ាវនៅក្នុងសុបិនបានគឺចាំតែសុបិនដែលបានកើតឡើងនៅចុងក្រោយមុនអ្នកភ្ញាក់តែប៉ុននោះ។
យើងអាចនិយាយបានថាអ្នកខ្លះគេយល់សុបិនភាគច្រើនជារូបភាពស-ខ្មៅពេលខ្លះសុបិននោះក៏អាចជារូបភាពពណ៌ដែរ។ បើសិនជាអ្នកយល់សុបិនដែលមានរូបភាពពណ៌គឺវាបង្ហាញថាអ្នកមានសមាធិខ្លាំងទើបអាចឃើញបែបនោះបាន។
តើអ្នកគិតថាលេបថ្នាំងងុយគេងពិតជាមិនយល់សុបិនមែនទេ? ការពិតវាពិតជាបែបនោះមែនប៉ុន្តែអ្នកនៅតែអាចយល់សុបិនដដែលនៅពេលដែលថ្នាំវាអស់ឥទ្ធិពល។ ពេលដែលអ្នកយល់សុបិនក្រោយអស់ឥទ្ធិពលថ្នាំអ្នកនឹងមានអារម្មណ៌ថាអ្នកដូចជាធីងធូង មិនស្រលះក្នុងខ្លួនឡើយ។
បើនិយាយតាមបែបសាសនាព្រះពុទ្ធគេបានបែងចែកការយល់សុបិនរបស់មនុស្សជា ៤យ៉ាងដែលមានដូចជា៖
- បុព្វនិមិត្ត៖ ការយល់សុបិនដោយសាររឿងចាស់ៗដែលបានកប់ទុកក្នុងចិត្ត
- ចិត្តអាវរណៈ៖ ការយល់សុបិនដោយសារយើងគិតច្រើននូវអ្វីម្យ៉ាងវិលវុលរហូតទាល់តែយល់សុបិន
- ទេពសង្ហរណៈ៖ ការយល់សុបិនដោយទេវតាដែលសុបិនបែបនឹងតែងតែកើតមាននៅពេលព្រឹក
- ធាតុពិការៈ៖ ការយល់សុបិនដោយសារយើងបរិភោគអាហារមិនរលាយទើបវាធ្វើឲ្យយើងរវើរវាយ
សម្រាប់ចំនុចទី ១ និងទី២គឺជារឿងដែលតែងតែកើតពីភាពចៃដន្យ។