មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បានគូ ឬស្នេហាដែលសមប្រកបតែយើងដឹងស្រាប់ហើយថារឿងស្នេហាពិតជាមិនអាចបង្ខំបាននោះទេ។ បើអ្នកដែលមានគូប្រហែលកំពុងគិតថាពិភពលោកនេះពិតជាមានន័យណាស់ តែអ្នកមិនមានគូវិញក៏ប្រហែលកំពុងគិតថាពិភពលោកនេះចិត្តអាក្រក់ម្ល៉េះ ហើយដូចជាអត់មានន័យសោះ។ ធម្មតាទេអ្នកដែលមានគូទៅណាមកណាគេមានគ្នាវាល្អជាងអ្នកមិនមានចឹងដែរតែមិនមែនមានន័យថាមានគូសុទ្ធតែល្អគ្រប់ៗគ្នានោះទេ។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកនូវគុណសម្បត្តិទាំង ៩សម្រាប់អ្នកគ្មានស្នេហា។
- អ្នកមិនខានបង់ពេលវេលា
- គេងដោយមិនបាច់ខ្វល់គឺថាគេងលក់ស្រួល
- មិនពិបាកលើកទូរសព្ទញឹក
- មិនបាច់បារម្ភពីរូបរាង្គខ្លួនឯងថា ស្អាត ឬមិនស្អាត
- មានសេរីភាពញុំាអាហាបានគ្រប់កន្លែង
- មិនបាច់ខ្វល់ផ្ញើសារប្រាប់គេ ឬចាំសារគេនៅពេលយប់
- និយាយជាមួយនរណាក៏បានគ្មាននរណាប្រច័ណ្ឌ
- អាចដើរលេងជាមួយនរណាក៏បានដោយសេរីភាពពេញលេញ
- មិនចំណាយលុយច្រើន