មនុស្សស្រីមួយចំនួនអាចរក្សារាងបានល្អ មិនចេះឡើងគីឡូឡើយ។ វាអាចជាអាថ៌កំបាំងនៃការតមអាហាររបស់ពួកគេ តែវាមិនមែនជាការពិតឡើយ។ ដូច្នេះអ្វីដែលធ្វើឱ្យមនុស្សស្រីមួយចំនួនមានរាងស្លីម មិនមែនជាការតមអាហារទេ។ មានរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធនឹងកត្តាមួយនេះ។
ខាងក្រោមនេះជាអាថ៌កំបាំងនៃការរក្សារាងឱ្យស្លីមដោយមិនចាំបាច់ត្រូវតមអាហារ៖
១. ធ្វើលំហាត់ប្រាណច្រើនជាងធម្មតា
ការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយកម្ចាត់កាឡូរីអ្នកបានពី ៣០០-៤០០ក្នុង ១ថ្ងៃ។ ហើយប្រសិនបើអ្នកខិតខំប្រឹងប្រែងធ្វើទម្លាប់នេះឱ្យបានល្អ អ្នកនឹងស្រកទម្ងន់ ដោយមិនចាំបាច់ត្រូវតមអាហារ។
២. ទទួលទានអាហារជាតិខ្លាញ់ជំនួយសុខភាព
អាហារជាតិខ្លាញ់មាន ២ប្រភេទ ជាអាហារជាតិខ្លាញ់ល្អ និងអាហារជាតិខ្លាញ់អាក្រក់។ មនុស្សស្រីរាងស្លីមជ្រើសរើសអាហារជាតិខ្លាញ់ល្អៗពីផ្លែប័រ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ និងខ្លាញ់ត្រី។
៣. ទទួលទានអាហារតិច តែញឹកញាប់
មនុស្សស្រីរាងស្លីមទទួលទានអាហារពេញមួយថ្ងៃ តែតិចតួច។ ការទទួលទានអាហារតិចជួយជម្រុញដល់ការរំលាយអាហារ។ ដូច្នេះទទួលទានអាហារតិច ៦ពេលក្នុង ១ថ្ងៃ ជាវិធីរក្សារាងឱ្យស្លីមស្អាត។
៤. សកម្មពេញមួយថ្ងៃ
មនុស្សស្រីមួយចំនួនតែងតែដើរឡើងជណ្តើរ ឬដើរត្រលប់មកផ្ទះវិញដោយមិនជិះឡាន។ ពួកគេធ្វើការងារផ្ទះដោយខ្លួនឯង ឬឈរនិយាយជាមួយមិត្តរួមការងារ។ ទាំងនេះជាសកម្មធ្វើឱ្យពួកគេកាន់តែរហ័សរហួន ដុតកាឡូរីបានល្អ។
៥. ផឹកទឹកច្រើន
រាងកាយរបស់មនុស្សយើងត្រូវការទឹក ហើយក៏ត្រូវការកម្ចាត់ជាតិពុលចេញពីក្នុងខ្លួនផងដែរ។ ការទទួលទានទឹកបាន ១០-១២កែវក្នុង ១ថ្ងៃអាចជួយឱ្យអ្នកឆ្អែត រក្សាគីឡូបានល្អ។ វាជាវិធីសម្រកទម្ងន់ និងរក្សារាងឱ្យស្លីមដោយមិនចាំបាច់បង្អត់អាហារ។
៦. អាហារជាតិស្ករតិច
មនុស្សស្រីទាំងនេះកាត់បន្ថយការទទួលទានអាហារមានជាតិស្ករនៅក្នុងជីវិត។ ពួកគេចូលចិត្តផឹកតែ ឬកាហ្វេដោយមិនដាក់ស្ករ។
៧. ទទួលទានអាហារជាតិសរសៃច្រើន
មនុស្សស្រីដែលចូលចិត្តទទួលទានអាហារជាតិសរសៃច្រើន តែងតែមានរាងស្លីមស្អាត និងសម្រកគីឡូ។ អាហារជាតិសរសៃមានដូចជា បន្លែ ផ្លែឈើ សណ្តែកបាយ និងធាតុផ្សំផ្សេងៗជាច្រើនទៀតដែលត្រូវបានគេទទួលស្គាល់ថា ជួយបង្កើនដល់ការរំលាយអាហារ ជួយដុតជាតិខ្លាញ់ផងដែរ។
៨. ញ៉ាំអាហារពេលព្រឹក
មនុស្សស្រីដែលញ៉ាំអាហារពេលព្រឹកតែងតែមានរាងស្លីម បើប្រៀបធៀបនឹងអ្នកដែលអត់ញ៉ាំ។ មនុស្សស្រីទាំងនេះនឹងមានអារម្មណ៍ឆ្អែតបានយូរ ក្រោយពេលបានញ៉ាំទឹកដោះគោ ផ្លែឈើ បបរ…។
៩. គេងយប់ឱ្យបាន ៨ម៉ោង
តើអ្នកដឹងទេថា មនុស្សស្រីដែលគេងយប់មិនបាន ៧-៨ម៉ោង អត្រានៃការឡើងទម្ងន់មាន ៤០%បើប្រៀបធៀបនឹងមនុស្សស្រីគេងយប់បាន ៨ម៉ោង។ ហេតុផលមួយនេះគឺថា រាងកាយទទួលបានការសម្រាកមិនបានគ្រប់គ្រាន់សម្រាប់រំលាយអាហារ។
១០. អាហារមិនធ្វើឱ្យឡើងគីឡូ
ពួកគេផឹកទឹកក្រូចឆ្មា ឬទឹកផ្លែឈើស្រស់ និងទទួលទានអាហារសាឡាដសម្រាប់អាហារថ្ងៃត្រង់។
១១. ផឹកទឹកឃ្មុំក្រូចឆ្មា
ផឹកទឹកក្រូចឆ្មាលាយទឹកឃ្មុំក្តៅៗ ១កែវជារៀងរាល់ព្រឹក។ វាជួយជម្រុញដល់ការរំលាយអាហារ ជួយកម្ចាត់ជាតិខ្លាញ់ ដោយមិនចាំបាច់តមអាហារ៕
ផ្ដល់សិទ្ធដោយ៖ មង្គលការ