ភីហ្សា ជាអាហារដ៏ពេញនិយមបំផុតនៅជុំវិញពិភពលោក។ តែបើទោះបីជាវាជាអាហារដ៏មានសុវត្ថិភាពបំផុតក៏ដោយ តែស្ត្រីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្ន។ ជួនកាល ភីហ្សាផ្ទុកនូវធាតុផ្សំមានវីរុស ដែលអាចប៉ះពាល់ដល់ទាំងសុខភាពអ្នក និងសុខភាពកូនរបស់អ្នក។ អ្នកគួរដឹងពីប្រភេទភីហ្សាដែលសុវត្ថិភាព។ ធាតុផ្សំមួយចំនួនក្នុងនំភីហ្សាដែលគួរឱ្យព្រួយបារម្ភ៖
១. ប្រូម៉ាស់៖ ប្រូម៉ាស់ទន់មានជាតិសំណើមច្រើនជាងប្រូម៉ាស់រឹង។ ប្រូម៉ាស់ទន់មានផ្ទុកបាក់តេរី។ សូម្បីតែទទួលទានវាបន្តិចក៏ដោយ ក៏អាចប៉ះពាល់ដល់គភ៌របស់អ្នកដែរ។
២. សាច់ឆៅ ត្រជាក់ មិនទាន់ឆ្អិនល្អ៖ ភីហ្សាមានផ្ទុកសាច់ត្រជាក់ មិនទាន់ឆ្អិនល្អ។ មេរោគឆ្លងប៉ារ៉ាស៊ីតមាននៅក្នុងសាច់ឆៅ។ ដូច្នេះប្រសិនបើស្ត្រីមានផ្ទៃពោះឆ្លងមេរោគប៉ារ៉ាស៊ីត វានឹងបំផ្លាញទារកក្នុងផ្ទៃធ្ងន់ធ្ងរ។
៣. គ្រឿងសមុទ្រ៖ ភីហ្សាផ្ទុកទៅដោយគ្រឿងសមុទ្រដូចជា បង្កង លៀស គ្រុំ។ ប្រសិនបើចម្អិនវាមិនបានល្អទេ អាចបណ្តាលឱ្យឆ្លងមេរោគបាក់តេរី និងវីរុស។ ស្ត្រីមានផ្ទៃពោះគួរចៀសវាងពីការទទួលទានភីហ្សាមានគ្រឿងសមុទ្រឆៅ ដើម្បីការពារពីផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ផ្តល់សិទ្ធដោយ៖ មង្គលការ