នៅពេលទារកចាប់ផ្តើមចេះញ៉ាំអាហាររឹងបាន អ្នកអាចឱ្យគេទទួលទានផ្លែឈើ និងបន្លែ។ ក្រោយពេលកូនអ្នកបានអាយុ ១ឆ្នាំ និង៦ខែ កិនល្ហុងទុំបញ្ចុកគេតិចៗ។ អ្នកត្រូវរង់ចាំរហូតដល់កូនរបស់អ្នកស៊ាំនឹងការញ៉ាំល្ហុង មុននឹងអ្នកឱ្យគេញ៉ាំច្រើន។ ហើយក៏ត្រូវសង្កេតមើលពីសុខភាពកូនរបស់អ្នកផងដែរ។ បើសិនជាអ្នកឃើញកូនមានប្រតិកម្ម ត្រូវបញ្ឈប់បញ្ចុកល្ហុងដល់គេភ្លាម។
យល់ល្អ ត្រូវប្រឹក្សានឹងវេជ្ជបណ្ឌិតជាមុនសិន មុននឹងអ្នកឱ្យកូនញ៉ាំល្ហុងទុំ។ ក្នុងដំណាក់កាលចាប់ផ្តើមដំបូង ត្រូវប្រាកដថា អ្នកបញ្ចុកល្ហុងទុំដល់គេតែ ១ស្លាបព្រាកាហ្វេប៉ុណ្ណោះ។ អត្ថប្រយោជន៍របស់ល្ហុងទុំចំពោះទារក៖
ប្រព័ន្ធរំលាយអាហារ៖ ការបញ្ចុកល្ហុងទុំតិចតួចឱ្យទារកញ៉ាំ នឹងជួយពង្រឹងប្រព័ន្ធរំលាយអាហាររបស់គេ។
ភាពស៊ាំ៖ ដោយសារល្ហុងទុំផ្ទុកវីតាមីន C ភាពស៊ាំរបស់ទារកនឹងកាន់តែខ្លាំងក្លាឡើង។ ទារកអាចចៀសផុតពីការឆ្លងមេរោគផ្សេងៗ។
កន្ទួលរមាស់៖ ល្ហុងទុំក៏អាចប្រើលាបលើស្បែក ដើម្បីបំបាត់ការឈឺចាប់ ដំបៅ ឬរលាកផងដែរ។ ប្រសិនបើកូនតូចអ្នករលាកស្បែក ដោយសារកើតកន្ទួលរមាស់លើស្បែក សាកល្បងលាបល្ហុងទុំ។
មហារីកពោះវៀនធំ៖ វត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃក្នុងល្ហុងទុំ អាចមានប្រសិទ្ធិភាពការពារទារកពីជំងឺទាក់ទងនឹងពោះវៀនធំ និងប្រព័ន្ធរំលាយអាហារ។
ទល់លាមក៖ ប្រសិនបើកូនអ្នកបញ្ចេញចោលមិនទៀងទាត់ បញ្ចុកល្ហុងទុំឱ្យគាត់ញ៉ាំ ១ស្លាបព្រាកាហ្វេឱ្យបាន ២ដងក្នុង ១ថ្ងៃ។ វាពូកែស័ក្តិសិទ្ធិដូចនឹងថ្នាំបញ្ចុះលាមកដែរ និងជួយព្យាបាលជំងឺទល់លាមក។
ព្រូន អៀន៖ ទារកអាយុលើ ១ខួប អាចប្រើល្ហុងទុំ ដើម្បីកម្ចាត់ព្រូន អៀនក្នុងពោះវៀនបាន។ កិនគ្រាប់ល្ហុងឱ្យម៉ត់បាន ១ស្លាបព្រាកាហ្វេ រួចឱ្យទារកញ៉ាំលាយជាមួយទឹកឃ្មុំរយៈពេល ២-៣ថ្ងៃ អាចកម្ចាត់ព្រូន អៀនក្នុងពោះវៀនគ្មានសល់។
ផ្តល់សិទ្ធដោយ៖ មង្គលការ