ស្ករផែនផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់អ្នក។ តែទោះបីជាយ៉ាងណា ដោយសារអ្នកមានផ្ទៃពោះ អ្នកត្រូវប្រុងប្រយ័ត្នទ្វេដងចំពោះរាល់អាហារដែលអ្នកទទួលទានក្នុងពេលនេះ។ បើទទួលទានអាហារខុស អ្នកអាចនឹងប្រឈមមុខបញ្ហាច្រើន តាំងពីអាឡាក់ហ្ស៊ីរហូតឈានទៅដល់ការឆ្លងមេរោគ។ អត្ថប្រយោជន៍សុខភាពបានពីការទទួលទានស្ករផែនក្នុងកំឡុងពេលស្ត្រីពពោះ៖
១. បន្សុតឈាម
ស្ករផែនជួយបន្សុតឈាមរបស់ស្ត្រីមានផ្ទៃពោះ។ ការទទួលទានស្ករផែនអាចជួយឱ្យទារកក្នុងផ្ទៃមានសុវត្ថិភាព និងមានសុខភាពល្អ។
២. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ស្ករផែនផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុត។ ហេតុនេះ ស្ត្រីពពោះគួរទទួលទានស្ករផែន ដើម្បីកម្ចាត់ធាតុវិទ្យុសកម្ម ការពារពីកំហូចកោសិកា DNA និងការពារគភ៌របស់អ្នកពីបញ្ហាសុខភាព។
៣. ការពារពីជំងឺខ្វះឈាម
ស្ករផែនជួយបង្កើនកោសិកាឈាមក្រហម ការពារពីជំងឺខ្វះឈាម និងពង្រឹងភាពស៊ាំរបស់អ្នកប្រឆាំងនឹងជំងឺ ការឆ្លងមេរោគ។
៤. ព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ
ស្ករផែនដើរតួជាភ្នាក់ងារជួយសម្រួលដល់ការរំលាយអាហារស្ត្រីពពោះ។ ហើយអង់ស៊ីមនៅក្នុងស្ករផែននឹងជួយការពារអ្នកពីបញ្ហារំលាយអាហារដូចជា ឈឺក្រពះ កើតព្រូន ហើមពោះ និងបញ្ហាផ្សេងៗទៀត។ ស្ករផែនជួយសម្រួលដល់ការបញ្ចេញចោល និងការពារស្ត្រីពីជំងឺទល់លាមក។
៥. បំបាត់អាការៈឈឺសន្លាក់
ស្ករផែនផ្តល់សារធាតុចិញ្ចឹមដល់ឆ្អឹង និងសន្លាក់ ជួយឱ្យឆ្អឹងរឹងមាំ។ ស្ករផែនជួយបំបាត់បញ្ហាឈឺសន្លាក់ ឈឺឆ្អឹង ស្ពឹកសន្លាក់ និងបញ្ហាឆ្អឹងផ្សេងៗទៀត។
៦. ចិញ្ចឹមស្បែក
ស្ករផែនសម្បូរទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗ។ វាជួយចិញ្ចឹមស្បែកអ្នក និងជួយរក្សាជាតិសំណើម ធ្វើឱ្យស្បែកម៉ត់រលោង។ ហើយវាក៏ជួយការពារស្បែកអ្នកពីភាពជ្រីវជ្រួញ ស្នាមជាំ និងបំបាត់មុនបានយ៉ាងមានប្រសិទ្ធិភាព។
៧. បង្កើនសុខភាពស្ត្រីមានផ្ទៃពោះ
ស្ករផែន ជាប្រភពនៃជាតិហ្វូឡាត ជាសារធាតុចិញ្ចឹមដ៏សំខាន់ចំពោះសុខភាពស្ត្រី។ ការទទួលទានស្ករផែន នឹងជំនួយដល់សុខភាព ជួយឱ្យគភ៌លូតលាស់បានត្រឹមត្រូវ។
៨. បំបាត់អាការៈហើមដៃ ជើង
បរិមាណនៃជាតិរ៉ែ ជាពិសេសជាតិប៉ូតាស្យូមខ្ពស់ក្នុងស្ករផែន ជួយបំបាត់អាការៈហើមដៃជើង ជួយរក្សាទម្ងន់អ្នកបានល្អ។
៩. រក្សាសម្ពាធឈាមបានល្អ
ការទទួលទានអាហារមានជាតិសូដ្យូមតិចអាចជួយរក្សាកម្រិតសម្ពាធឈាមរបស់អ្នក។ ស្ករផែនមានផ្ទុកជាតិសូដ្យូមទាប អាចជួយរក្សាសម្ពាធឈាមអ្នកបានល្អ ក៏ដូចជាជួយការពារពីបញ្ហាក្រួសក្នុងតម្រងនោម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕
ផ្តល់សិទ្ធដោយ៖ មង្គលការ