ពួកយើងដឹងថានារីគ្រប់រូបស្រលាញ់ភាពស្រស់ស្អាត ជាពិសេសនោះគឺពួកគេស្រលាញ់និងចង់ធ្វើអ្វីដែលពួកគេពេញចិត្តចង់បាន។ ក្តីបំណងរបស់ពួកគេគឺចង់បានដៃដែលមានភាពស្រស់ស្អាតសស្រឡូនក្រចកវែងៗ គួរឱ្យចង់ថើបនិងបបោសអង្អែល។ ខាងក្រោមនេះគឺជាវិធីសាស្ត្រថ្មីមួយដែលជាជំនួយក្នុងការលូតលាស់ដល់ក្រចករបស់អ្នក ឱ្យមានភាពឆាប់រហ័សនិងសុខភាពល្អ អ្នកនឹងឃើញលទ្ធផលដ៏ភ្ញាក់ផ្អើរក្នុងពេលត្រឹមតែ១សប្តាហ៍។
អ្នកត្រូវការ៖
សាច់ប្រទាលកន្ទុយក្រពើ កន្លះស្លាបព្រាកាហ្វេ
ប្រេងដូង កន្លះស្លាបព្រាកាហ្វេ
វីតាមីន E ១គ្រាប់
ខ្ទឹមស ១កម្ពឹស
ចំណាំ៖ ប្រសិនបើអ្នកគ្មានសាច់ប្រទាលកន្ទុយក្រពើស្រស់នោះទេ អ្នកអាចប្រើផលិផលជែលប្រទាលកន្ទុយក្រពើជំនួសបានប្រសិនបើអ្នកគ្មានប្រេងដូង អ្នកអាចប្រេងល្ហុងជំនួសបាន
ការរៀបចំ៖
អ្នកត្រូវការក្រឡស្អាតមួយដើម្បីដាក់សាច់ប្រទាលកន្ទុយក្រពើ ប្រេងដូង និងគ្រាប់វីតាមីនEចូល, ច្របល់គ្រឿងផ្សំទាំងបីឱ្យបានសព្វចូលគ្នាល្អ។
ការប្រើប្រាស់៖
ដំណាក់កាលទី១
ដំបូងអ្នកត្រូវបកសម្បកខ្ទឹមសឱ្យស្អាត និងដំវាឱ្យត្រប៉ែតជាមុនសិនដើម្បីឱ្យចេញទឹក រួចយកវាមកញីលើក្រចករបស់អ្នក រងចាំរយៈពេល១០នាទី។
ដំណាក់កាលទី២
ប្រើក្រែមដែលអ្នកបានលាយទុកនោះមកជូតលាបពីលើទឹកខ្ទឹមសដែលមានលើក្រចករបស់អ្នកឱ្យបានសព្វល្អ។ រក្សាទុកក្រែមមួយនេះលើក្រចករបស់អ្នករយៈពេល២ម៉ោង ក្រោយមកលាងសម្អាតវាឱ្យបានស្អាតជាមួយនឹងទឹកធម្មតា។ ដើម្បីជាលទ្ធផលល្អអ្នកគួរតែអនុវត្តន៍វានៅពេលយប់ ហើយលាងសម្អាតវាចេញនៅពេលព្រឹក។ ហើយអ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលធ្វើកិច្ចការផ្ទះមួយចំនួន ដូចជាការលាងចានជាដើម ជៀសវាងការខាំក្រចក ព្រមទាំងញ៉ាំអាហារសម្បូរវីតាមីនឱ្យបានច្រើន។
ផ្តល់សិទ្ធដោយ៖ មង្គលការ