គូស្វាមីភរិយាអស់សង្ឃឹមនឹងការមានកូន ប្រសិនបើពួកគេព្យាយាមយកកូនអស់រយៈពេលច្រើនជាង ១ឆ្នាំ។ ទោះបីជាយ៉ាងណា ក្តីអស់សង្ឃឹមនឹងធ្វើឱ្យអ្នកជួបអារម្មណ៍តានតឹង ធុញថប់ក្នុងជីវិត។ ចាំថា បញ្ហាទាំងអស់នេះកាន់តែកាត់បន្ថយឱកាសនៃការមានកូនរបស់អ្នកខ្លាំងឡើង។
ត្រូវចាំថា ការមានផ្ទៃពោះ ជាដំណើររបស់ធម្មជាតិ។ ប្រសិនបើសុខភាពអ្នកធម្មតា អ្នកត្រូវចេះអត់ធ្មត់ និងចៀសវាងទង្វើមួយចំនួន ដែលរារាំងដល់ការមានកូនរបស់អ្នក។
ពិសារអាហារដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុខនិជ។ បញ្ចៀសខ្លួនអ្នកពីអារម្មណ៍តានតឹង ហើយរីករាយនឹងពេលវេលាជាមួយគ្នា និងមិនត្អូញត្អែពីបញ្ហាគ្មានកូន។ ពេលអ្នកឈប់បារម្ភពីវា អ្នកនឹងឆាប់លឺដំណឹងល្អពីការមានកូន។
ខាងក្រោមនេះអ្នកនឹងបានដឹងពីទង្វើខុសឆ្គងមួយចំនួនរារាំងដល់ការមានកូនរបស់អ្នក៖
មិនដឹងពីថ្ងៃមករដូវរបស់ខ្លួនឯង
នេះជារឿងមួយសំខាន់ណាស់ដែលអ្នកត្រូវចាំ ហើយអ្នកត្រូវរួមភេទឱ្យបានយ៉ាងហោចណាស់មុន ៣ថ្ងៃ និង៣ ថ្ងៃក្រោយពេលមករដូវរួច។ វិធីនេះអាចបង្កើនឱកាសមានកូនបាន ៣០%។ អ្នកត្រូវរួមភេទ ១ថ្ងៃខាន ១ថ្ងៃ ព្រោះមេជីវិតបុរសអាចរស់នៅក្នុងស្បូនបានរយៈពេលប្រហែលពី ៣-៤ថ្ងៃ។
ប្រើទឹករំអិលក្នុងពេលរួមភេទ
ការប្រើទឹករំអិលក្នុងពេលអ្នករួមភេទ អាចរារាំងដល់ការមានកូនរបស់អ្នក។ ទឹករំអិលមានផ្ទុកសារធាតុណូៗស៊ីណុល (nonoxynol) នឹងទៅសម្លាប់មេជីវិតបុរស មិនអាចធ្វើឱ្យអ្នកមានកូនបាន។
មិនគិតពីអាយុ
បរិមាណអូវុលអ្នកនឹងឡើងដល់ចំណុចកំពូល ពេលដល់អាយុ ២៥ រហូតដល់ ២៨។ ពេលអ្នកឈានដល់វ័យ ៣៥ឆ្នាំ អូវុលរបស់អ្នកនឹងថយចុះ ៣០%។ ហេតុនេះ ព្យាយាមយកកូនឱ្យបានឆាប់កាន់តែល្អ។
រួមភេទច្រើនខ្លាំងពេក
ពេលអ្នកបង្ខំឱ្យដៃគូអ្នករួមភេទច្រើនពេក អាចធ្វើឱ្យមេជីវិតកាន់តែអន់ថយចុះ។ ឱ្យគាត់ចង់រួមភេទដោយខ្លួនឯង មិនចាំបាច់បង្ខំ។ នេះនឹងជួយឱ្យអ្នកឆាប់មានកូនលឿន ព្រោះមេជីវិតរបស់គាត់នឹងកាន់តែច្រើនឡើង ពេលគាត់មានចំណង់តណ្ហាដោយខ្លួនឯង។
ការគិតថា អ្នកនឹងមានកូនត្រឹមយប់នេះ
ការរស់នៅក្នុងអារម្មណ៍ច្របូកច្របល់នឹងធ្វើឱ្យអ្នកគិតខុស។ ពេលអ្នករស់នៅក្នុងក្តីសង្ឃឹម អ្នកនឹងឆាប់មានកូន។ វេជ្ជបណ្ឌិតនិយាយថា ជាធម្មតា គូស្វាមីភរិយាត្រូវចំណាយពេល ១ឆ្នាំដើម្បីមានកូន។ បើប្រើពេលយូរជាងនេះ ត្រូវប្រញាប់ប្រឹក្សានឹងគ្រូពេទ្យភ្លាម។
ឡើងទម្ងន់ និងតានតឹង
ទម្ងន់ដើរតួនាទីសំខាន់ធ្វើឱ្យអ្នកមានកូន។ ប្រសិនបើអ្នកធាត់ពេក ឱកាសនៃការមានកូនអាចថយចុះ ដោយសារអតុល្យភាពអរម៉ូន និងបញ្ហាជាច្រើនទាក់ទងនឹងការធាត់ជ្រុល។ ដូច្នេះ ធ្វើលំហាត់ប្រាណ ឬដើរដើម្បីឱ្យឆាប់មានកូន។ ហើយអារម្មណ៍តានតឹងក៏កាត់បន្ថយឱកាសមានកូនឆាប់រហ័សដែរ។
ទម្លាប់អាក្រក់
ទម្លាប់អាក្រក់របស់អ្នកដូចជា ការជក់បារី និងការសេពជាតិស្រវឹង (ទាំងបុរស និងស្ត្រី) បានរារាំងដល់ការមានកូន។ ក្រៅពីនេះ ការទទួលទានអាហារផ្អាប់ អាហារមានជាតិខ្លាញ់ និងការមិនបានទទួលទានបន្លែ ផ្លែឈើស្រស់ក៏អាចជាបញ្ហាដល់ការមានកូនផងដែរ៕
ផ្តល់សិទ្ធដោយ៖ មង្គលការ