កាលពីពេលថ្មីៗនេះ ស្រ្តីមិនស្គាល់មុខម្នាក់បានសរសេរប្រាប់ដល់មង្គលការអំពីឱសថធម្មជាតិមួយប្រភេទអាចព្យាបាលជំងឺរលាកសន្លាក់បាន។ ស្ត្រីម្នាក់នេះបានកើតជំងឺរលាកសន្លាក់អស់រយៈពេលជាយូរមកហើយ គ្មានអ្វីអាចជួយបានជាលទ្ធផលឡើយ។នាងស្ទើរតែអស់សង្ឃឹមទៅហើយ ប៉ុន្តែក្រោយពេលនាងសាកល្បងឱសថធម្មជាតិខាងក្រោមនេះរួច អាការៈឈឺចាប់ក៏បាត់ដូចគេបេះ។ រូបមន្តឱសថនេះធ្វើឡើងពីគ្រឿងផ្សំ 2មុខប៉ុណ្ណោះ។
*ធាតុផ្សំមាន
- ទឹក 1លីត្រ
- ត្រប់ 1ផ្លែ
*ការណែនាំ
ដំបូងអ្នកត្រូវលាងសម្អាតត្រប់ឱ្យស្អាត បន្ទាប់មកចិតវាជាបន្ទះស្តើងៗ ហើយយកទៅដាក់ក្នុងខ្ទះទឹកពុះ និងរម្ងាស់វារហូតដល់បន្លែទន់។ ដាក់វាចុះពីលើចង្ក្រានទុកឱ្យត្រជាក់ បន្ទាប់មកអ្នកអាចចាក់ទឹកនោះ 750មីលីលីត្រចូលក្នុងដប យកទៅក្លាសេក្នុងទូរទឹកកក។ ហើយយកទឹកដែលនៅសល់ 250មីលីលីត្រទៀតលាយជាមួយប្រេងអូលីវ 50មីលីលីត្រ បន្ទាប់មកទៀតច្រកទុកក្នុងដបកែវមួយ។មុនពេលចូលគេង ទទួលទានភេសជ្ជៈ 250ml នេះ ឬលាបត្រង់កន្លែងឈឺចាប់។ ភេសជ្ជៈនេះនឹងកាត់បន្ថយការឈឺចាប់ និងអាចឱ្យអ្នកធ្វើចលនាបានដោយសេរីសារជាថ្មីម្តងទៀត៕
ផ្តល់សិទ្ធដោយ៖ មង្គលការ