ប្រាសាទតូច នៃខេត្តព្រះវិហារ

បើនិយាយពីខេត្តព្រះវិហារអ្នកទាំងអស់គ្នាច្បាស់ជាគិតដល់ប្រាសាទព្រះវិហារជាក់ជាមិនខាន។ បើអ្នកធ្លាប់បានទៅទស្សនាប្រាសាទព្រះវិហារអ្នកនឹងបានឃើញមានប្រាសាទតូចមួយនៅក្បែបារាយណ៍ខាងលិចនៃប្រាសាទព្រះវិហារ។ ប្រាសាទនោះត្រូវបានគេឲ្យឈ្មោះថា “ប្រាសាទតូច” ដែលមានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានកសាងនៅក្នុងសម័យអង្គរនៅសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ និងមានរោគសាលា ដែលជាទីកន្លែងសម្រាប់ព្យាបាលជំងឺនៅសម័យបុរាណផងដែរ។

ប្រាសាទតូចយើងអាចធ្វើដំណើរពីទីរួមខេត្តព្រះវិហារបន្ទាប់មកធ្វើដំណើរតាមផ្លូវជាតិព្រះវិហារទៅអន្លុងវែងរហូតដល់វង្វង់មូលស្រអែមហើយបត់មកផ្លូវប្រាសាទព្រះវិហាររហូតដល់ចំណុចគមួយរហូតបន្តឡើងមកកាន់ប្រាសាទព្រះវិហារមកដល់បារាយណ៍ខាងលិចបត់ឆ្វេងបន្តិច និងប្រាសាទតូច។