កាកបាទក្រហមអន្តរជាតិ (ICRC) ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨៦៣ ។ អ្នកផ្តួចផ្តើមគំនិតបង្កើតនូវអង្គការនេះឡើង គឺលោកហង់ រីឌុយណង់ំ ជាជនជាតិស្វីស។ បដិរូបកាកបាទក្រហម គឺជាសញ្ញាកាកបាទក្រហមលើផ្ទៃពណ៌ស ហើយនៅក្នុងប្រទេសមូស្លីមវិញ គេប្រើសញ្ញាអឌ្ឍចន្ទក្រហមលើផ្ទៃសវិញ គឺនៅលើផ្ទៃពណ៌ មានរូបចំណិតលោកខែក្រហម។ តែបដិរូបទាំងពីរខុសគ្នាតែរូប រីឯអត្ថន័យវិញ គឺដូចគ្នា។ រីឯគោលការណ៍ជាមូលដ្ឋានរបស់ ICRC មាន៧ប្រការគឺ៖
Advertisement
- ភាពមនុស្សធម៌
- ភាពមិនលំអៀង
- ភាពអព្យាក្រិត
- ឯករាជ្យភាព
- ការបម្រើដោយស្មគ្រ័ចិត្ត
- ឯកភាព
- សកលភាព