ឈប់បានឈប់ទៅរឿងអង្គុយ​យូរលើស​៦ម៉ោង​ក្នុង ១ថ្ងៃ


ចុះផ្សាយ៖ ថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៧ ម៉ោង ១០:៣៥នាទី

ទៅ​ថ្ងៃ​អនាគត មនុស្ស​ច្រើន​តែ​ស្លាប់​ដោយសារ​ភាពអសកម្ម​ជាជាង​ជំងឺ​ផ្សេងៗ ។ ការអង្គុយ ជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ ។ នៅក្នុង​ខ្លួន​អ្នក​មាន​សាច់ដុំ​ច្រើន​ជាង ៦០០ និង​ឆ្អឹង​ជាង ២០៦ សម្រាប់​ឱ្យ​អ្នក​អាច​ធ្វើ​ចលនា​បាន មិនមែន​អង្គុយ​ពេញ​មួយ​ថ្ងៃ​ទេ ។

រាងកាយ​អសកម្ម​នឹង​បាត់បង់​ភាពរហ័សរហួន ហើយ​ឆាប់​ចាស់ ។ ការសិក្សា​បាន​អះអាង​ថា អ្នក​អង្គុយ​ច្រើន​ជាង ៦ម៉ោង​ក្នុង ១ថ្ងៃ ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ស្លាប់​ច្រើន​ជាង ៥០% ដោយសារ​បញ្ហា​សុខភាព (បញ្ហា​បេះដូង ធាត់​ជ្រុល ជំងឺ​មហារីក ឬ​ទឹកនោម​ផ្អែម) ។ តើ​នឹង​មាន​អ្វី​កើតឡើង​ខ្លះ ពេល​អ្នក​អង្គុយ​ពេញ​មួយ​ថ្ងៃ ?

គ្រោះថ្នាក់ ១

ពេល​អ្នក​អង្គុយ​យូរ​ពេក លំពែង​នឹង​ផលិត​អាំងស៊ុយលីន​កាន់តែ​ច្រើន​ឡើង ។ យូរៗ​ទៅ បញ្ហា​នេះ​នឹង​ធ្វើឱ្យ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម ។

គ្រោះថ្នាក់ ២

កាលណា​អ្នក​អង្គុយ​យូរ​ពេក លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​កាន់តែ​តិច​ទៅ ហើយ​វា​អាច​ប៉ះពាល់​ដល់​មុខងារ​ខួរក្បាល ។

គ្រោះថ្នាក់ ៣

អង្គុយ​រហូត​ពេញ​មួយ​ថ្ងៃ សកម្មភាព​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ត្រូវ​រាំងស្ទះ ។ បញ្ហា​ទល់លាមក ហើម​ពោះ និង​ក្រពះ​នឹង​កើតឡើង ។

គ្រោះថ្នាក់ ៤

ការអង្គុយ​យូរ​ពេក​ក៏​នាំឱ្យ​ខូច​ឆ្អឹង​ខ្នង ។ លំហូរ​ឈាម​ទៅកាន់​សាច់ដុំ​លើ​ឆ្អឹង​ខ្នង​មិន​បាន​គ្រប់គ្រាន់ ។ បញ្ហា​នេះ​នឹង​បណ្តាល​ឱ្យ​អ្នក​ឈឺ​ខ្នង ឈឺ​ក ។

គ្រោះថ្នាក់ ៥

ការអង្គុយ​យូរពេក​ក៏​អាច​បង្កើន​ជាតិខ្លាញ់​ច្រើន​ក្នុង​សរសៃ​ឈាម ហើយ​ធ្វើឱ្យ​អ្នក​មាន​បញ្ហា​ជំងឺ​បេះដូង ។

គ្រោះថ្នាក់ ៦

លំហាត់ប្រាណ​មិន​បាន​គ្រប់គ្រាន់​ក៏​ធ្វើឱ្យ​ឆ្អឹង​ខ្សោយ ងាយ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ។

គ្រោះថ្នាក់ ៧

ប្រសិនបើ​អ្នក​សកម្ម អ្នក​នឹង​គេង​បាន​លក់​ស្រួល ចៀស​ផុត​ពី​ជំងឺ​មហារីក ពី​អារម្មណ៍​ក្រៀមក្រំ ភាពស៊ាំ និង​មុខងារ​ខួរក្បាល​កាន់តែ​ប្រសើរ​ឡើង ឆ្អឹង និង​សាច់ដុំ​កាន់តែ​រឹងមាំ រក្សា​លំនឹង​សម្ពាធ​ឈាម និង​សុខភាព​ល្អ​ពេញ​បរិបូរ។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ ,

ចំណាត់ក្រុម៖
មតិយោបល់