ពណ៌នាអំពីមហាកំពែងនៅប្រទេសចិន និងប្រវត្តិស្ថាបត្យកម្ម


ចុះផ្សាយ៖ ថ្ងៃទី ០១ មីនា ឆ្នាំ២០១២ ម៉ោង ០៧:៣៩នាទី


ពណ៌នាអំពី”មហាកំពែង”នៅប្រទេសចិនដែលទាក់ទង និងប្រវត្តិស្ថាបត្យកម្ម៖

  • មហាកំពែងការពារមួយយ៉ាងធំសំបើមជាងគេក្នុងពិភពលោកលេចឡើងនៅចំងាយ៥០គ.មពីទីក្រុងប៉េកាំង គឺមហាកំពែងនៃប្រទេសចិន។មហាកំពែងនេះមានប្រវែង៦០០០គ.ម។
  • កាលពី២៥០០ឆ្នាំមុនគ.សប្រទេសចិនជាចក្រភពមួយធំជាងគេលើពិភពលោក។ប៉ុន្តែចក្រភពនេះចែកចេញអាណាចក្រតូចៗដែលជាសត្រូវនឹងគ្នា។ ព្រះរាជាទាំងនោះតែងច្បាំងគ្នាយ៉ាងឃោរឃៅ។ ជីវភាពដែលរស់នៅតាមជនបទជួបប្រទះគ្រោះថ្នាក់យ៉ាងខ្លាំងដែលបណ្តាលមកពីក្រុមចោរប្លន់តាមភូមិនានា។
  • ពួកចោរទាំងនេះជាជនជាតិម៉ុងហ្គោលដែលមកពីទិសខាងជើងឯនាយភ្នំ។ ប្រទេសពួកគេសុទ្ធសឹងជាវាលខ្សាច់និងវាលស្មៅពួកនេះរស់នៅដោយចិញ្ចឹមសត្វហើយជាប់ចិត្តជាខ្លាំងនិងភោគទ្រព្យនៃប្រទេសជាតិចិន។ ជក់ចិត្តជាខ្លាំងនិងភោគទ្រព្យនៃប្រទេសចិន។ ពួកចោរម៉ុងហ្គោល តែងតែគេចផុតពីការដេញចាប់នៃកងទ័ពចិន ព្រោះគេជាអ្នកជិះសេះយ៉ាងជំនាញ។
  • ប្រជាជនរាប់ពាន់នាក់ស្លាប់ ដោយបាក់កំលាំងក្នុងការទប់ទល់នឹងពួកម៉ុងហ្គោល ស្ថិតនៅឆ្ងាយពីតំបន់ភ្នំ។ ព្រះចៅអធិរាជចិនបានសាងជញ្ជាំងសំដីហើយចាត់កងទ័ពយាមល្បាតទៀតផង។ ប៉ុន្តែវិធានការនេះពុំអាចរារាំងពួកម៉ុងហ្គោលបានឡើយ។
  • នៅឆ្នាំ២២១ មុនគ.សព្រះរាជាមួយព្រះអង្គព្រះនាម”ឆេង”បានបង្រួបបង្រួមប្រទេសចិន។ ព្រះអង្គជាមេទ័ពម្នាក់គួរឱយខ្លាច។ ព្រះអង្គសម្លាប់ខ្មាំងសត្រូវដោយគ្មានអាណិតអាសូរ។ ព្រះអង្គប្រើអំណាចផ្តាច់ការលើប្រជារាស្ត្រហើយទទួលនាមថ្មីថាព្រះចៅអធិរាជទី១។ ព្រះចៅអធិរាជសំរេចយក ច្បាប់តែមួយគត់ពីខាងជើងទល់នឹងខាងត្បូងប្រទេស។
  • ព្រះចៅអធិរាជគិតថា៖ កសាងជញ្ជាំងមួយយ៉ាងធំបិទកុំឱយពួកម៉ុងហ្គោលចូលជ្រៀតបាន។ កងទព័លោកឧត្តមសេនីយ៍ម៉ុងត្រួតត្រាការដ្ឋាននេះ។ គេយកពួកឈ្លើយសឹកនិងអ្នកភូមិនានាមកធ្វើជាកម្មករ។ កសិករនិងសិប្បករទូទៅប្រទេសជាប់កំនែនយ៉ាងកំរោល។ ពលកររាប់រយនាក់ជញ្ជូនដីនិងថ្មមកកសាងជញ្ជាំងនៅជាប់នឹងព្រំប្រទល់វាលខ្សាច់តំបន់ខាងជើង។ ហេវហត់និងចុះខ្សោយខ្លាំង មនុស្សរាប់ពាន់នាក់ត្រូវស្លាប់ ដោយបាក់កម្លាំង។ សាកសពត្រូវគេកប់ក្នុងសំណង់បាយអ។
  • ជញ្ជាំងមួយដ៏ធំហើយវែងលេចឡើងលូនតាមបណ្តោយជួរភ្នំមានកំពស់ពី៧មទៅ៨ម។ អស់រយះពេល៧ឆ្នាំមហាកំពែងលាតសន្ឌឹង២០០០គ.ម។ ប៉ុន្តែនៅតំបន់ដែលមានជញ្ជាំងឆ្លងកាត់សល់តែពួកទាហានប៉ុណ្ណោះ។
  • នៅឆ្នាំ២០៧មុនគ.សព្រះចៅអធិរាជសោយទីវង្គតប្រជារាស្ត្រចិនបះបោរប្រឆាំងនឹងការងារដោយបង្ខំ។ ប៉ុន្តែពីស.វមួយទៅស.វមួយព្រះចៅអធិរាជទាំងឡាយបន្តកសាងមហាកំពែងជានិច្ច។ តាមពិតមហាកំពែងពុំអាចទប់ស្កាត់ពួកចោរម៉ុងហ្គោលបានទាំងស្រុងទេ។
  • ផ្នែកនៃកំពែងដែលគេនាំគ្នាទៅទស្សនាសព្វថ្ងៃនេះសាងសងនៅស.វទី១៥។ ដើមឡើយមហាកំពែងពិតជាធំសំបើមណាមានប្រវែង១២០០០គ.មគឺ២ដងវែងជាមហាកំពែងបច្ចុប្បន្ន។ ដូចនេះគេប្រើពេល២០០០ឆ្នាំដើម្បីសាងសង់ មហាកំពែងចិនតទល់នឹងពួកចរកជនដែលគេពុំអាចបង្រ្កាបបាន។ នៅកន្លែងជាច្រើនមហាកំពែងបានការពារប្រទេសចិនទប់ទល់នឹងព្យុះសង្ឃរាដែលបក់មកពីវាលសមុទ្ទខ្សាច់។
  • ពេលនេះមហាកំពែងមិនឱយប្រជាពលករព្រួយបារម្ភទៀតឡើយ នៅសល់តែរឿងនិទាន និងចម្រៀងប៉ុននោះដែលរលឹកឡើងវិញពីប្រវត្តិដែលគួរឱយភ័យខ្លាចរបស់វា៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់