តើអ្វីទៅជាជំនឿ?

តើអ្នកគិតថាអ្វីជាជំនឿ? ជំនឿកើតចេញមកពីណា? តោះចាប់ផ្តើមស្វែងយល់ជាមួយគ្នា។

ជិវចលនិយម​ Animism ជាជំនឿទៅលើរបស់ដូចជា៖

  1. វត្ថុ
  2. ទីកន្លែង
  3. រក្ខជាតិ
  4. ធម្មជាតិ
  5. សំណង់

ឬអ្វីៗទាំងអស់​ដែលនៅជុំវិញខ្លួនមនុស្សសុទ្ធសឹងមានវិញ្ញាណ ឬព្រលឹង។ សូម្បីតែមនុស្សខ្លួនឯង ក៏មានព្រលឹងដែរហើយមនុស្ស​ដឹងថាខ្លួនឯងមានព្រលឹងនៅពេលដេកយល់សុបិន។ ហេតុនេះហើយទើបគេកប់សព ដោយមានដាក់ដង្វាយ​ផ្សេងៗមាន ក្អម ឬពួច វត្ថុប្រើប្រាស់ និងសែនព្រេនក្បាលជ្រូកមានដាក់កាក់មាសមួយសន្លឹកនៅក្នុងមាត់ ​និងបំពាក់គ្រឿងអលង្ការឱ្យខ្មោច, សពខ្លះដាក់ក្នុងក្តារម្ឈូសកប់។

ការគោរពលិង្គ និងព្រលឹងដូនតាហើយការគោរពនេះបានបន្សល់ទុករហូតដល់សព្វថ្ងៃ។ រណ្តាប់តំណាលមាន​ជាពិសេសនៅក្នងពិធីឆ្លងវ័យ ដូចជា៖

  1. កាត់សក់
  2. បង្កក់ធ្មប
  3. កោរជុក
  4. បួស
  5. ចូលម្លប់
  6. រៀបការ
  7. វិធីបុណ្យចម្រើនព្រះជន្ម ឬឆាកមហាបង្សុកុល ឬ ចន្ទសុក្រគិរីសូត្រ
  8. ពិធីឡើងអ្នកតាសុំទឹកភ្លៀង

ចាត់ទុករូងភ្នំ ឬគុហាជា​កន្លែងពិសិដ្ឋដែលអាចញុំាងឱ្យគេសម្រេចអ្វីៗបាន ជាពិសេសធម៌ និងញាន។

ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ