តើអ្នកគិតថាអ្វីជាជំនឿ? ជំនឿកើតចេញមកពីណា? តោះចាប់ផ្តើមស្វែងយល់ជាមួយគ្នា។
ជិវចលនិយម Animism ជាជំនឿទៅលើរបស់ដូចជា៖
- វត្ថុ
- ទីកន្លែង
- រក្ខជាតិ
- ធម្មជាតិ
- សំណង់
ឬអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនមនុស្សសុទ្ធសឹងមានវិញ្ញាណ ឬព្រលឹង។ សូម្បីតែមនុស្សខ្លួនឯង ក៏មានព្រលឹងដែរហើយមនុស្សដឹងថាខ្លួនឯងមានព្រលឹងនៅពេលដេកយល់សុបិន។ ហេតុនេះហើយទើបគេកប់សព ដោយមានដាក់ដង្វាយផ្សេងៗមាន ក្អម ឬពួច វត្ថុប្រើប្រាស់ និងសែនព្រេនក្បាលជ្រូកមានដាក់កាក់មាសមួយសន្លឹកនៅក្នុងមាត់ និងបំពាក់គ្រឿងអលង្ការឱ្យខ្មោច, សពខ្លះដាក់ក្នុងក្តារម្ឈូសកប់។
ការគោរពលិង្គ និងព្រលឹងដូនតាហើយការគោរពនេះបានបន្សល់ទុករហូតដល់សព្វថ្ងៃ។ រណ្តាប់តំណាលមានជាពិសេសនៅក្នងពិធីឆ្លងវ័យ ដូចជា៖
- កាត់សក់
- បង្កក់ធ្មប
- កោរជុក
- បួស
- ចូលម្លប់
- រៀបការ
- វិធីបុណ្យចម្រើនព្រះជន្ម ឬឆាកមហាបង្សុកុល ឬ ចន្ទសុក្រគិរីសូត្រ
- ពិធីឡើងអ្នកតាសុំទឹកភ្លៀង
ចាត់ទុករូងភ្នំ ឬគុហាជាកន្លែងពិសិដ្ឋដែលអាចញុំាងឱ្យគេសម្រេចអ្វីៗបាន ជាពិសេសធម៌ និងញាន។
ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ