អត្ថប្រយោជន៍នៃផ្លែ​ទទឹម​ចំពោះ​ទារក

ផ្លែទទឹម ជាអាហារ​មួយ​ប្រភេទ​ដែល​គួរឱ្យ​ទារក​ទទួលទាន។ ទារក​អាយុ ៦ខែ​អាច​ទទួលទាន​វាបាន។ ផ្លែទទឹម​ត្រូវបាន​គេចាត់​ទុកថា ជា​កំពូល​អាហារ ដោយសារ​វាមាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់។ ទារក​អាច​ទទួលទាន​ទឹកផ្លែ​ទទឹម។ ផ្លែឈើ​ប្រភេទ​នេះផ្ទុកនូវ​សារធាតុ​ហ្វូឡាត ប៉ូតាស្យូម ជាតិ​សរសៃ និង​សូលុយស្យុងទឹក វីតាមីន B Complex ខ្ពស់។

Advertisement

ទឹកផ្លែទទឹមបានផ្តល់អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ដល់​សុខភាព​ទារក។ វាជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ក្នុង​ពោះទារក ទប់ទល់​នឹងរាករូស ការពារ​ពីរោគ​រលាក​ក្រពះ។ ទឹកផ្លែ​ទទឹម​ជាភ្នាក់​ងារបំបាត់​ការ​ឈឺចាប់​ ក្នុង​ពេល​ទារក​កំពុង​តែ​ដុះធ្មេញ។ ខាងក្រោម​នេះនឹង​បង្ហាញពី​អត្ថ​ប្រយោជន៍​នៃផ្លែទទឹម​ចំពោះ​ទារក៖

ផ្តល់សារធាតុចិញ្ចឹមដល់ទារក

ផ្លែទទឹមសម្បូរទៅដោយវីតាមីន C និងE។ វាក៏ជា​ប្រភព​នៃសារធាតុ​ខនិជ​ផងដែរ។ វត្តមាន​នៃ​សារធាតុ​ចិញ្ចឹម​ក្នុងផ្លែ​ទទឹម អាចជួយ​កម្ចាត់​ធាតុ​វិទ្យុសកម្ម និង​ម៉ូលេគុល​អុកស៊ីសែន​ខ្សោយ​ចេញ​ពី​រាងកាយ។

ព្យាបាលការរលាក

តាមការស្រាវជ្រាវថ្មីៗនេះបានរក​ឃើញ​ថា ផ្លែទទឹម​អាច​ជួយ​កាត់​បន្ថយ​ការរលាក​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​ទៅបំផ្លាញ​បាក់តេរី។ វត្តមាន​របស់​អង់ស៊ីម​ក្នុងផ្លែ​ឈើនេះ​ជួយ​ប្រឆាំង​នឹងការ​រលាក។

ព្យាបាលបញ្ហាការរំលាយអាហារ

ទារកតែងតែជួបនឹងបញ្ហាការ​រំលាយ​អាហារ ដោយ​សារ​ខ្សោយ​ប្រព័ន្ធ​រំលាយ​អាហារ។ វាជួយ​កម្ចាត់​បាក់តេរី​ដែល​បណ្តាល​ឱ្យទារក​រាករូស។ វាក៏​អាច​ជួយ​បំបាត់​អាការៈ​ទល់លា​មក​ផងដែរ។

កម្ចាត់ព្រូន

ព្រូន ជាបញ្ហាទូទៅរបស់ទារក។ ព្រូនរស់​នៅក្នុង​ពោះវៀន ហើយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ ទឹកផ្លែ​ទទឹម​អាច​ជួយ​សម្លាប់​ព្រូនបាន។

ការពារថ្លើម

ទឹកផ្លែទទឹមមានសមត្ថភាព​ជួយ​ពង្រឹង​មុខងារ​របស់​ថ្លើម។ វត្តមាន​នៃសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុងផ្លែ​ទទឹម ជួយ​ការពារ​រាងកាយ​ប្រឆាំង​នឹងភាព​តានតឹង។

ផ្ដល់សិទ្ធដោយ៖ មង្គលការ