ផ្លែទទឹម ជាអាហារមួយប្រភេទដែលគួរឱ្យទារកទទួលទាន។ ទារកអាយុ ៦ខែអាចទទួលទានវាបាន។ ផ្លែទទឹមត្រូវបានគេចាត់ទុកថា ជាកំពូលអាហារ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ទារកអាចទទួលទានទឹកផ្លែទទឹម។ ផ្លែឈើប្រភេទនេះផ្ទុកនូវសារធាតុហ្វូឡាត ប៉ូតាស្យូម ជាតិសរសៃ និងសូលុយស្យុងទឹក វីតាមីន B Complex ខ្ពស់។
ទឹកផ្លែទទឹមបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនដល់សុខភាពទារក។ វាជួយកាត់បន្ថយការឈឺចាប់ក្នុងពោះទារក ទប់ទល់នឹងរាករូស ការពារពីរោគរលាកក្រពះ។ ទឹកផ្លែទទឹមជាភ្នាក់ងារបំបាត់ការឈឺចាប់ ក្នុងពេលទារកកំពុងតែដុះធ្មេញ។ ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃផ្លែទទឹមចំពោះទារក៖
ផ្តល់សារធាតុចិញ្ចឹមដល់ទារក
ផ្លែទទឹមសម្បូរទៅដោយវីតាមីន C និងE។ វាក៏ជាប្រភពនៃសារធាតុខនិជផងដែរ។ វត្តមាននៃសារធាតុចិញ្ចឹមក្នុងផ្លែទទឹម អាចជួយកម្ចាត់ធាតុវិទ្យុសកម្ម និងម៉ូលេគុលអុកស៊ីសែនខ្សោយចេញពីរាងកាយ។
ព្យាបាលការរលាក
តាមការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ផ្លែទទឹមអាចជួយកាត់បន្ថយការរលាកយ៉ាងមានប្រសិទ្ធភាព ដោយទៅបំផ្លាញបាក់តេរី។ វត្តមានរបស់អង់ស៊ីមក្នុងផ្លែឈើនេះជួយប្រឆាំងនឹងការរលាក។
ព្យាបាលបញ្ហាការរំលាយអាហារ
ទារកតែងតែជួបនឹងបញ្ហាការរំលាយអាហារ ដោយសារខ្សោយប្រព័ន្ធរំលាយអាហារ។ វាជួយកម្ចាត់បាក់តេរីដែលបណ្តាលឱ្យទារករាករូស។ វាក៏អាចជួយបំបាត់អាការៈទល់លាមកផងដែរ។
កម្ចាត់ព្រូន
ព្រូន ជាបញ្ហាទូទៅរបស់ទារក។ ព្រូនរស់នៅក្នុងពោះវៀន ហើយស្រូបយកសារធាតុចិញ្ចឹម។ ទឹកផ្លែទទឹមអាចជួយសម្លាប់ព្រូនបាន។
ការពារថ្លើម
ទឹកផ្លែទទឹមមានសមត្ថភាពជួយពង្រឹងមុខងាររបស់ថ្លើម។ វត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទទឹម ជួយការពាររាងកាយប្រឆាំងនឹងភាពតានតឹង។
ផ្ដល់សិទ្ធដោយ៖ មង្គលការ