នៅក្នុងឥរិយាបថនៃការអង្គុយអាចប្រាប់បានច្រើនពីចរិកលក្ខណៈរបស់អ្នក ហើយវាត្រូវបានរកឃើញដោយអ្នកចិត្តសាស្ត្រ ដែលកំពុងសិក្សាពីភាសាកាយវិការ។ ស្វែងរករូបមួយណាជាឥរិយាបថការអង្គុយរបស់អ្នក រួចអានអត្ថន័យរបស់វាដូចខាងក្រោម៖
ឥរិយាបថនៃការអង្គុយលេខ ១
មនុស្សដែលអង្គុយបែបនេះ ចូលចិត្តដឹកនាំខ្លួនឯងទៅតាមវិន័យ។ ទង្វើបែបនេះ ជារឿងមួយល្អ តែពេលខ្លះក៏មិនល្អដែរ។ ពួកគេជាមនុស្សពូកែខាងទំនាក់ទំនង និងមិនមែនជាមនុស្សប៉ិនធុញទ្រាន់ឡើយ។ ពួកគេអាចគ្រប់គ្រងស្ថានភាពផ្សេងៗបានយ៉ាងងាយ ហើយជាមនុស្សមានគំនិតច្នៃប្រឌិត ប៉ុន្តែចូលចិត្តលេងដូចក្មេង និងជួនកាល គេជាមនុស្សគួរឱ្យទាក់ទាញ។ ពួកគេតែងតែសោកស្តាយនូវអ្វីដែលគេបាននិយាយ។
ឥរិយាបថនៃការអង្គុយលេខ ២
មនុស្សប្រភេទទាំងនេះមានក្តីស្រម៉ៃល្អៗច្រើន។ ពួកគេតែងតែមានគំនិតអ្វីមួយថ្មី និងអស្ចារ្យ។ ពួកគេចង់ជួបមិត្តភក្តិថ្មីៗ និងចង់ធ្វើដំណើរជុំវិញពិភពលោក។ ជារៀងរាល់ថ្ងៃចន្ទ ឬឆ្នាំថ្មី ពួកគេមានដំណើរជីវិតថ្មី និងអាចផ្លាស់ប្តូរទីក្រុង រដ្ឋ រូបរាង មុខជំនួញ ហើយសូម្បីតែគូស្នេហ៍ ក្នុងរយៈពេលខ្លីបំផុត។
ឥរិយាបថនៃការអង្គុយលេខ ៣
ពួកគេចង់ក្លាយជាមនុស្សស្រណុក។ ពួកគេមិនចូលចិត្តដើរផ្សារ ឬទិញសម្លៀកបំពាក់ច្រើនទេ ប៉ុន្តែចូលចិត្តប្រើក្រែមល្អៗ និងទឹកអប់។ នៅពេលស្លៀកពាក់ខោអាវ ពួកគេតែងតែជ្រើសរើសច្រើន និងបង្កភាពស្មុគស្មាញដល់ខ្លួនឯង។ មនុស្សទាំងនេះមានបញ្ហាការតាំងចិត្តមិនបានយូរ ហើយពួកគេឆាប់នឹងមួម៉ៅ។
ឥរិយាបថនៃការអង្គុយលេខ ៤
មនុស្សទាំងនេះតែងតែគោរពពេលវេលា មកមិនដែលយឺត ហើយស្អប់ការរង់ចាំអ្នកផ្សេង។ ពួកគេពិតជាមនុស្សមានហេតុផល និងឆ្លាតវៃ។ ពួកគេជាមនុស្សចិត្តទូលាយ តែងតែនិយាយអ្វីផ្ទាល់នៅចំពោះមុខ។
ឥរិយាបថនៃការអង្គុយលេខ ៥
ដំបូងឡើយ មនុស្សទាំងនេះចង់បង្កើនចំណេះដឹង និងមុខរបរជាមុនសិន មុននឹងបង្កើតគ្រួសារ។ ពួកគេជាមនុស្សតស៊ូ តែពេលខ្លះ អាចធ្វើឱ្យពួកគេចចេសរឹងរូសដែរ។ មនុស្សទាំងនេះមានមហិច្ចតា និងចង់ទៅគ្រប់ទីកន្លែងទាំងអស់ដែលមានក្នុងក្តីសុបិន្តរបស់ពួកគេ។ ពួកគេតែងតែចង់ស្អាតពេលចេញទៅក្នុងសង្គម ប៉ុន្តែនៅតែជាមនុស្សមានការធ្វេសប្រហែលបន្តិច៕
ផ្តល់សិទ្ធដោយ៖ មង្គលការ