ភាពស្រេកឃ្លានអាហារ ជារឿងមួយទូទៅរបស់ស្ត្រីមានផ្ទៃពោះ។ ដំណាក់កាលនេះ ជាដំណាក់កាលមួយក្នុងជីវិតដែលស្ត្រីចាប់ផ្តើមស្រេកឃ្លានអាហារបំផុត។ តែទោះបីជាយ៉ាងណា ស្ត្រីពពោះត្រូវពិសារអាហារសម្បូរសារធាតុចិញ្ចឹមជាប្រចាំ ដើម្បីជំនួយដល់ទាំងទារក និងម្តាយ។
សាឡាដ ជាអាហារមួយប្រភេទដែលស្ត្រីពពោះស្រេកឃ្លានបំផុត។ សាឡាដអាចត្រូវបានគេចាត់ទុកជាអាហារជំនួយសុខភាពបំផុត។ សាឡាដ ជាប្រភពនៃសារធាតុខនិជសំខាន់ៗ អាស៊ីតហ្វូឡិច ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ក្លរួ វីតាមីន និងជាតិសរសៃ ដែលជាតម្រូវការសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់របស់គភ៌។
ខាងក្រោមនឹងបង្ហាញពីអត្ថប្រយោជន៍បានពីការទទួលទានសាឡាដក្នុងកំឡុងពេលពពោះ៖
ការពារពីកំណើតកូនខ្វះអវយវៈ៖ វត្តមាននៃអាស៊ីតហ្វូឡិចក្នុងសាឡាដនឹងជួយការពារទារកពីបញ្ហាកង្វះអវយវៈ។ ម្យ៉ាងវិញទៀត វីតាមីន K ជួយការពារស្ត្រីពីជំងឺឬសដូងបាត។
សម្រួលដល់ប្រព័ន្ធរំលាយអាហារ៖ ជាតិសរសៃក្នុងសាឡាដអាចជួយការពារស្ត្រីពីជំងឺទល់លាមក សម្រួលដល់ការរំលាយអាហារ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗក្នុងកំឡុងពេលមានគក៌។
ជួយឱ្យគេងលក់ស្រួល៖ សាឡាដដើរតួជាថ្នាំងងុយគេង។ វាជួយឱ្យគេងលក់ស្រួល ព្យាបាលបញ្ហាស្ត្រីគេងមិនលក់។ វាជួយសម្រួលដល់សញ្ញាកោសិកាប្រសាទស្ត្រី។
កាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ុល៖ សាឡាដមានប្រយោជន៍ជួយរក្សាកម្រិតជាតិកូឡេស្តេរ៉ុល ការពារស្ត្រីពីជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ប្រឆាំងជំងឺមហារីក៖ សាឡាដនឹងជួយការពារស្ត្រីពីជំងឺមហារីកសុដន់ និងជំងឺឈាមសស៊ីឈាមក្រហម។ វាប្រឆាំងនឹងប្រភេទជំងឺមហារីកផ្សេងៗ។ វត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងសាឡាដអាចជួយប្រឆាំងនឹងកោសិកាមហារីក។
ជម្រុញភាពស៊ាំ៖ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងសាឡាដនឹងទៅកម្ចាត់ធាតុវិទ្យុសកម្ម ការពារពីការបំផ្លាញ DNA របស់ស្ត្រីពពោះ។ វាជួយជម្រុញភាពស៊ាំ ការពារពីជំងឺផ្សេងៗក្នុងរាងកាយ៕
ផ្តល់សិទ្ធដោយ៖ មង្គលការ