គុណប្រយោជន៌របស់សាឡាដសម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

ភាពស្រេក​ឃ្លាន​អាហារ ជា​រឿង​មួយ​ទូទៅ​របស់​ស្ត្រី​មាន​ផ្ទៃពោះ។ ដំណាក់កាល​នេះ ជា​ដំណាក់កាល​មួយ​ក្នុង​ជីវិត​ដែល​ស្ត្រី​ចាប់ផ្តើម​ស្រេក​ឃ្លាន​អាហារ​បំផុត។ តែ​ទោះបី​ជា​យ៉ាងណា ស្ត្រី​ពពោះ​ត្រូវ​ពិសារ​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ជា​ប្រចាំ ដើម្បី​ជំនួយ​ដល់​ទាំង​ទារក និង​ម្តាយ។

Advertisement

សាឡាដ ជា​អាហារ​មួយ​ប្រភេទ​ដែល​ស្ត្រី​ពពោះ​ស្រេក​ឃ្លាន​បំផុត។ សាឡាដ​អាច​ត្រូវបាន​គេ​ចាត់ទុក​ជា​អាហារ​ជំនួយ​សុខភាព​បំផុត។ សាឡាដ ជា​ប្រភព​នៃ​សារធាតុ​ខនិជ​សំខាន់ៗ អាស៊ីត​ហ្វូឡិច ជាតិ​ដែក ប៉ូតាស្យូម កាល់ស្យូម ក្លរួ វីតាមីន និង​ជាតិ​សរសៃ ដែល​ជា​តម្រូវការ​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ការលូតលាស់​របស់​គភ៌។

ខាងក្រោម​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​បាន​ពី​ការទទួលទាន​សាឡាដ​ក្នុង​កំឡុងពេល​ពពោះ៖

ការពារ​ពី​កំណើត​កូន​ខ្វះ​អវយវៈ៖ វត្តមាន​នៃ​អាស៊ីត​ហ្វូឡិច​ក្នុង​សាឡាដ​នឹង​ជួយ​ការពារ​ទារក​ពី​បញ្ហា​កង្វះ​អវយវៈ។ ម្យ៉ាងវិញ​ទៀត វីតាមីន K ជួយ​ការពារ​ស្ត្រី​ពី​ជំងឺ​ឬសដូងបាត។

សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ៖ ជាតិ​សរសៃ​ក្នុង​សាឡាដ​អាច​ជួយ​ការពារ​ស្ត្រី​ពី​ជំងឺ​ទល់លាមក សម្រួល​ដល់​ការរំលាយ​អាហារ ចៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​កំឡុងពេល​មាន​គក៌។

ជួយ​ឱ្យ​គេង​លក់​ស្រួល៖ សាឡាដ​ដើរ​តួ​ជា​ថ្នាំ​ងងុយ​គេង។ វា​ជួយ​ឱ្យ​គេង​លក់​ស្រួល ព្យាបាល​បញ្ហា​ស្ត្រី​គេង​មិន​លក់។ វា​ជួយ​សម្រួល​ដល់​សញ្ញា​កោសិកា​ប្រសាទ​ស្ត្រី។

កាត់បន្ថយ​កម្រិត​ជាតិ​កូឡេស្តេរ៉ុល៖ សាឡាដ​មាន​ប្រយោជន៍​ជួយ​រក្សា​កម្រិត​ជាតិ​កូឡេស្តេរ៉ុល ការពារ​ស្ត្រី​ពី​ជំងឺ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ប្រឆាំង​ជំងឺ​មហារីក៖ សាឡាដ​នឹង​ជួយ​ការពារ​ស្ត្រី​ពី​ជំងឺ​មហារីក​សុដន់ និង​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម។ វា​ប្រឆាំង​នឹង​ប្រភេទ​ជំងឺ​មហារីក​ផ្សេងៗ។ វត្តមាន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​សាឡាដ​អាច​ជួយ​ប្រឆាំង​នឹង​កោសិកា​មហារីក។

ជម្រុញ​ភាពស៊ាំ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​សាឡាដ​នឹង​ទៅ​កម្ចាត់​ធាតុ​វិទ្យុ​សកម្ម ការពារ​ពី​ការបំផ្លាញ DNA  របស់​ស្ត្រី​ពពោះ។ វា​ជួយ​ជម្រុញ​ភាពស៊ាំ ការពារ​ពី​ជំងឺ​ផ្សេងៗ​ក្នុង​រាងកាយ៕

ផ្តល់សិទ្ធដោយ៖ មង្គលការ