អាការៈ ៨យ៉ាងសម្រាប់ស្ត្រីដែល​មាន​ផ្ទៃពោះ​ដំបូង​

មាន​វិធី​ជាច្រើន​អាច​មើល​ដឹង​ថា ស្ត្រី​កំពុង​មាន​ផ្ទៃពោះ​នៅ​ដំណាក់កាល​ដំបូង ។ រោគសញ្ញា​ចាប់ផ្តើម​ដំបូងគេ​គឺ កម្រិត​អរម៉ូន​ប្រូហ្គេស្តេរ៉ូន និង​អឺសស្ត្រូសែន​ក្នុង​ខ្លួន​ស្ត្រី​ឡើង​ខ្ពស់ ។ វា​ធ្វើឱ្យ​ចង្វាក់​បេះដូងស្ត្រី​លោត​ញាប់ ហើយ​អរម៉ូន​ទាំងនេះ​មិន​អាច​លាក់បាំង​ឥទ្ធិពល​របស់​វា​ប្រតិកម្ម​ទៅលើ​រាងកាយ​ឡើយ ។ ដូចនេះ អ្នកជំនាញ​នឹង​បង្ហាញ​ពី​អាការៈ​មាន​ផ្ទៃពោះ​ដំបូង​របស់​ស្ត្រី ៖

Advertisement

១. សុដន់​ប៉ោង​ឡើង ហើយ​ឈឺ៖ សុដន់​ស្ត្រី​នឹង​កាន់តែ​ធំឡើង​ជាង​មុន តែ​ងាយនឹង​ឈឺ​ចាប់ ។ ពេល​បាន ២-៣ ខែ​ក្បាលពោះ​នឹង​កាន់តែ​ធំឡើង​ដូចគ្នា ។ បម្រែបម្រួល​អរម៉ូន​នេះ​ជា​រឿង​ទូទៅ​របស់​ស្ត្រី​ពពោះ ។

២. អស់​កម្លាំង៖ អ្នក​នឹង​មាន​អារម្មណ៍​ហត់នឿយ មិន​ចង់​ធ្វើ​អ្វី ចង់​ចូល​គេង​តាំងពី​ម៉ោង ៨ យប់ ។ រាងកាយ​អ្នក​មិន​អាច​ធ្វើការ​បាន​យូរ​ឡើយ ។

៣. អារម្មណ៍​រវើរវាយ

៤. វិល​មុខ

៥. ចង់​ក្អួត និង​ក្អួតចង្អោរ៖ អាការៈ​នេះ​កើតឡើង​ដោយ​គ្មាន​មូលហេតុ ។

៦. ខ្ពើម​អាហារ ឬ​ស្រេក​ឃ្លាន​អាហារ​ខុស​ធម្មតា៖ បើសិន​អ្នក​ស្រេក​ឃ្លាន​អ្វី​ប្លែកៗ​ខុស​ប្រក្រតី បញ្ជាក់​ថា ៩៩% អ្នក​ប្រាកដ​ជា​មាន​ផ្ទៃពោះ ។

៧. នោម​ញឹក៖ អ្នក​ឧស្សាហ៍​នោម​រៀងរាល់ ១០ នាទី​ម្តង ។

៨. មក​រដូវ និង​ឈឺចាប់៖ រដូវ​របស់​អ្នក​ឆាប់​មក​ដល់​ខុសពី​ធម្មតា មាន​ពណ៌​ស្រាល ហើយ​ឆាប់​បញ្ចប់​ទៅ​វិញ វា​អាច​ជា​ឈាម​បង្ក​កំណើត ដែល​ជា​សញ្ញា​នៃ​ការមាន​ផ្ទៃពោះ។

ផ្តល់សិទ្ធដោយ៖ មង្គលការ