ពេលមានផ្ទៃពោះតម្រូវឱ្យអ្នកចេះថែទាំ បើសិនអ្នកចង់ឱ្យកូនកើតមកមានសុខភាពល្អ គ្មានជំងឺ ។ រយៈពេល ៩ ខែនេះមិនទាមទារតែតំហែទាំពីម្តាយតែម្ខាងប៉ុណ្ណោះទេ តែក៏ពីមនុស្សរាល់គ្នាចែករំលែកចំណេះដឹងឱ្យផងដែរ ។ ស្ត្រីពពោះមានច្បាប់មួយចំនួនដែលត្រូវអនុវត្តតាម អ្នកមិនអាចរំលងត្រង់ណាមួយបានឡើយ ។
១. ធ្វើលំហាត់ប្រាណ៖ ធ្វើលំហាត់ប្រាណបានទៀងទាត់ពិតជាល្អប្រសើរបំផុតសម្រាប់ស្ត្រីមានគភ៌ ។ តែអ្នកត្រូវធ្វើលំហាត់ប្រាណស្រាលៗ មិនបានដាក់សម្ពាធលើខ្លួនប្រាណ ។
២. ទម្លាប់នៃការទទួលទាន៖ មានប្រភេទអាហារមួយចំនួនអ្នកគួរចៀសវាង ជាពិសេសអាហារឆៅ អាហារផ្អាប់ ជាតិស្រវឹង ។ ស្ត្រីគួរមានទម្លាប់ទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើន ។
៣. ស្តាប់តន្ត្រី៖ អ្នកមិនត្រូវឱ្យទារកស្តាប់សម្លេងតន្ត្រីឮខ្លាំងពេកឡើយ ។
៤. ជាតិខ្លាញ់៖ ហាមកើតក្តីបារម្ភពីការឡើងទម្ងន់របស់អ្នក ។ អារម្មណ៍ស្មុគស្មាញតានតឹងមិនល្អចំពោះសុខភាពទារកក្នុងផ្ទៃឡើយ ។
៥. រាំ៖ ហាមស្ត្រីមានផ្ទៃពោះរាំញាក់ ឬចាក់ក្បាច់។
ផ្តល់សិទ្ធដោយ៖ មង្គលការ