វិធីដ៏ល្អដើម្បីសម្រកទម្ងន់បានគឺ ត្រូវដុតកាឡូរីឱ្យបានជារៀងរាល់ថ្ងៃ ។ ក្រូចអាចជួយសម្រកគីឡូបាន ព្រោះវាមានផ្ទុកជាតិសរសៃ និងវីតាមីន C ខ្ពស់ ។ នេះជាអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែក្រូចដែលអ្នកមិនធ្លាប់បានដឹង ៖
Advertisement
ជួយសម្រកទម្ងន់
- ក្រូចផ្តល់ជាតិស្ករពីធម្មជាតិជួយសម្រេចបំណងចង់សម្រកទម្ងន់របស់អ្នក ។
- ក្រូចផ្ទុកកាឡូរីទាបផ្តល់ថាមពលដល់រាងកាយ និងខួរក្បាលរបស់អ្នក
- ក្រូចសម្បូរទៅដោយជាតិសរសៃច្រើន ដូចនេះវាអាចទប់ទល់នឹងភាពស្រេកឃ្លានរបស់អ្នកបាន ជួយឱ្យអ្នកឆ្អែតបានយូរ
- បើអ្នកចង់សម្រកទម្ងន់ អ្នកគួរទទួលទានក្រូចទាំងមូល ផ្ទុយពីការទទួលទានទឹកក្រូច ព្រោះវាផ្ទុកកាឡូរីច្រើនជាងក្រូចទាំងមូល ។
សម្បូរវីតាមីន C
អាហារដែលសម្បូរទៅដោយវីតាមីន C ខ្ពស់គឺ ក្រូច ជួយសម្រកគីឡូ ។ តាមការស្រាវជ្រាវចេញផ្សាយដោយទស្សនាវដ្តីរបស់អាមេរិចបានឱ្យដឹងថា អ្នកទទួលទានវីតាមីន C ច្រើន តែងមានទម្ងន់ស្រាលជាងអ្នកដែលទទួលទានវីតាមីនតិច ៕
ផ្តល់សិទ្ធដោយ៖ មង្គលការ