អត្ថប្រយោេជន៌នៃការទទួលទាន​សណ្តែក​សម្រាប់ស្ត្រីដែលសម្រាល​កូនរួច

ក្នុង​ដំណាក់កាល​បំបៅ​ដោះ​កូន មាន​បញ្ហា​ជាច្រើន​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ ។ មិនថា​អ្វី​ដែល​អ្នក​ទទួលទាន​ទេ វា​នឹង​ប៉ះពាល់​ដល់​សុខភាព​កូនតូច​របស់​អ្នក ។ អាហារ​ខ្លះ​អាច​បណ្តាល​ឱ្យ​ទារក​អាឡាក់ហ្ស៊ី​តាម​រយៈ​ទឹកដោះ​ម្តាយ ។

សណ្តែក ជា​ជម្រើស​អាហារ​ដ៏ល្អ​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​បានពី​ការទទួលទាន​សណ្តែក​ក្នុង​អំឡុងពេល​បំបៅ​ដោះ​កូន ។

  • ជួយ​បង្កើន​ការផលិត​ទឹកដោះ

សណ្តែក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ។ វា​នឹង​ផ្តល់​ថាមពល និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​អ្នក ។ ប្រូតេអ៊ីន​ខ្ពស់​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការជួយ​បង្កើន​ការផលិត​ទឹកដោះ ។ វា​អាច​ជា​សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកបារាំង សណ្តែកកួរ។

  • សម្បូរ​សារធាតុចិញ្ចឹម​ខ្ពស់

សណ្តែកកួរ​ផ្ទុក​ទៅដោយ​ប្រូតេអ៊ីន ជាតិដែក និង​ស័ង្កសី ។ កម្រិត​ប៉ូតាស្យូម ហ្វូឡាត និង​ជាតិសរសៃ ជា​ជម្រើស​ល្អ​សម្រាប់​ម្តាយ​បំបៅ​ដោះ​កូន ។

  • ជួយ​សម្រក​ទម្ងន់

ក្រោយ​ពេល​សម្រាល​រួច អ្នក​ប្រហែល​ជា​ចង់​សម្រក​ទម្ងន់ ។ សណ្តែក​អាច​ជួយ​សម្រេច​បំណង​អ្នក​បាន ។ ដោយសារ​ជាតិប្រូតេអ៊ីន និង​ជាតិសរសៃ​ខ្ពស់​ក្នុង​សណ្តែក ដូចនេះ​វា​នឹង​ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ៕

ផ្តល់សិទ្ធដោយ៖ មង្គលការ