គោលការណ៍ខ្លះៗនៅក្នុងសាសនា

គោលការណ៍ក្នុងសាសនា៖
នៅលើពិភពលោកយើងនេះមនុស្សជាតិមានការភ័យខ្លាចនឹងស្ថានភាពដែលបាន​បង្កើត ឡើងដោយមនុស្សខ្លួន​ឯងក្នុងការស្វែងរកច្រកចេញនិងស្វែងរកទម្រង់នៃដំណោះស្រាយ មួយចំនួនគេពិបាកនឹងរកឲ្យឃើញណាស់នូវដំណោះស្រាយដែលប្រឈមនឹងចេតនា អាក្រក់របស់បណ្តាអ្នកល្មោភសង្គ្រាមមធ្យោបាយតែមួយគត់គឺមានតែធ្វើដំណោះស្រាយ តាមរយៈសាសនានិងការអភិវឌ្ឍផ្លូវចិត្តរបស់​មនុស្ស​ដោយប្រើគោលការណ៍សាសនាដើម្បីស្វែងរកផ្លូវសន្តិភាព។សាសនិកទាំងអស់នៅ​ក្នុងពិភពលោកត្រូវបំពេញភារ​កិច្ច ​សំខាន់ដោយឡែកៗពីគ្នាក្នុងការស្វែងរកសន្តិភាព។

តួនាទីរបស់សាសនាទាំងឡើយត្រូវមានលក្ខណៈសហការនិងលក្ខណៈសាមគ្គីភាពរវាងគ្នានិងគ្នាមិនត្រូវគំនិតបង្កើត​ឡើងដើម្បីប្រកួតប្រជែងគ្នាឡើយព្រះពុទ្ធដីកាដែលផ្តោតទៅលើអហិង្សានិងសន្តិភាពមេត្តានិងករុណាអធ្យាស្រ័យនិង​ការយោគយល់សច្ចភាពនិងបញ្ញាការគោរពនិងការរក្សាជីវិតឲ្យរួចចាកពីភាពអាត្មានិយមគំនុំគុំកួននិងហិង្សាត្រូវបាន​ផ្សព្វផ្សាយអស់រយៈពេលជាង២៥០០ឆ្នាំកន្លងមកហើយហើយក៏កំពុងតែត្រូវបានអនុវត្តជាគោលការណ៍​គ្រឹះ​របស់សាស​​និកទាំងឡាយដើម្បីបំបាត់នូវការការភ័យខ្លាចការមន្ទិលនិងការតានតឹងក្នុងចិត្តដែលដក់ជាប់ក្នុងពិភពលោកយើងនេះ។​ដោយបានឃើញនូវពន្លឺនៅគ្រប់ទិសទីនៃព្រះពុទ្ធដីកានេះ​គេមិន​​អាចចាត់ទុកថាមានលក្ខណៈចង្អៀតចង្អល់និងមានការ​កំរិតព្រំដែននោះទេ​។ដូច្នេះ ព្រះពុទ្ធដីកាគឺជាដីកាដែលមាន​លក្ខណៈ​សកល​​និងមានលក្ខណៈជាការប្រតិបត្តិ។

ប្រភពដើម៖ ដងស្រង់ពីទំព័រ ចំណេះដឹងវប្បធម៌ទូទៅ