និយាយសង្ខេបពីរបាំមណីមេខលា

របាំមណីមេខលាគឺជារបាំមួយដែលបានរៀបរាប់អំពីឈុតឆាកមួយដែលរាមសូរដណ្តើម​យកកែវមណីទិព្វពីនាងមេខលារាមសួរបានចោលពូថៅទិព្វលាន់ឮខ្ទរខ្ទារជាផ្គរចំណែកឯ​នាងមេខលាវិញបានគ្រវែងកែវមណីទិព្វតបតវិញក្លាយជាផ្លេកបន្ទោរនិងរន្ទះជ្រាលច្រាល​ភ្លឺឆ្អៅពេញលំហមេឃធ្វើឱ្យរាមសួរបាក់បបខ្លបខ្លាចហើយក៏ចុះចាញ់នៅពេលនោះទៅសូម​បញ្ជាក់ថារាមសួរនិងនាងមេខលា​ជាសិស្សរួមគ្រូតែមួយដែលក្រោយពីបានរៀនមន្តអាគម​គាថានិងយុទ្ធសិល្ប៍ចប់សព្វគ្រប់ហើយព្រះមុនីឥសីក៏បានប្រទានពូថៅទិព្វដល់រាមសូរ​ និងកែវមុណីទិព្វដល់នាងមេខលា។

ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ