របាំជូនពរ៖ របាំនេះសម្តែងដើម្បីជូនពរដល់គណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងពិធីអ្វីមួយ។ ជាធម្មតាមុនអង្គពិធីទាំងមូលចាប់ផ្តើម គេតែងសម្តែងរបាំនេះមុនគេ។
របាំអប្បរា៖ “អប្បរា” ជាអ្នករាំឋានសួគ៌ដែលកើតចេញពីការកូរសមុទ្រទឹកដោះរវាងពួកទេព្តា និងពួកយក្សដើម្បីស្វែងរកទឹកអម្រឹត។ ឯសិល្បៈ “របាំអប្បរា” វិញ ជាទស្សនីយភាពមួយដែលយើងឃើញនៅលើឆាកសព្វថ្ងៃនេះគឺជាការចម្លងចេញពីរូបចម្លាក់នានា ពិសេសចម្លាក់អប្បរានៅលើជញ្ជាំងប្រាសាទអង្គរវត្តនេះឯង។
របាំទេពមនោរម្យ៖ របាំនេះជារបាំដ៏ពិសិដ្ធមួយដែលបុព្វបុរសខ្មែរបង្កើតឡើងសម្រាប់ពិធីបួងសួងសុំទឹកភ្លៀង និងបួងសួងសុំសេក្តីសុខសេចក្តីចម្រើនពីទេវតា។
ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ