ឥទ្ធិពលពីឥណ្ឌា (ស.វទី១)

តាមរយៈប្រវត្តិសាស្ត្រខ្មែរនៅក្នុងស.វទី១ ឥទ្ធិពលបរទេសដែលចូលមកស្រុកខ្មែរមុនគេ គឺឥទ្ធិពលឥណ្ឌា ហើយអ្វីដែលយើងទទួលបាន នោះមានដូចជាអក្សរសិល្ប៍ អក្សរសាស្ត្រ សាសនា ទំនៀមទម្លាប់ ភាសា…។ ដើម្បីផ្សព្វផ្សាយវប្បធម៌របស់ខ្លួនដំបូងជនជាតិនេះ បានមកធ្វើការទំនាក់ទំនងជាមួយពួកមេដឹកនាំអ្នកស្រុកអាយ តាមរយៈឈ្មួញសំពៅ អ្នកលក់ដូរការយកចិត្តពួកនេះដ៉ោយជំនួនការព្យាបាលជម្ងឺការផ្តល់ឲ្យនូវក្រដាសគាថាដែលពុំមានអ្នកអ្នកស្រុក ណាម្នាក់មានសមត្ថភាពអាចបកប្រែភាសានេះបាន គេក៏ខិតខំរៀន ភាសារបស់អ្នកស្រុកអាយបន្ទាប់មកមានការរៀបការចាប់ពីពេលនោះមកវប្បធម៌អរិយធម៌ របស់គេមានលទ្ធភាពផ្សព្វផ្សាយប្រកបដោយភាពជោគជ័យព្រោះអ្នកស្រុកភូមិបានជ្រួតជ្រាបតៗ គ្នា។ ក្នុងដំណាក់កាលទី២ បន្ទាប់ពីពួកឈ្មួញ មកមាន ពួកបញ្ញវន្តក្នុងវណ្ណៈខ្ពស់ទាំងពីរមកដល់គឺ វណ្ណៈព្រាហ្មណ៍ និងវណ្ណៈក្សត្រ។ ពួកព្រាហ្មណ៍បានផ្សព្វផ្សាយផ្នែកមន្ត អាគម ដល់អ្នកដឹកនាំ ដើម្បីបង្កើនអំណាច និងលើកកិត្យានុភាព។