ទាំងទស្សនៈទាំងទ្រឹស្តីរបស់ព្រះពុទ្ធអង្គស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដក(Tripitaka) ស្ទើរតែទាំងអស់។ តើព្រះត្រៃបិដកជាអ្វី? ព្រះត្រៃបិដក
Advertisement
វចនៈដែលទ្រង់សម្តែងនេះហៅថា ធម្មវិន័យ។ ធម្មវិន័យមាន៣ផ្នែកគឺសុត្តន្ត វិន័យ និងអភិធម្ម។ ទាំងបីផ្នែកនេះព្រះថេរទាំងឡាយបានសង្គាយនា (ផ្ទៀងផ្ទាត់) ចងក្រងហើយដាក់ទុកជាក្រុមៗដែលហៅថាតិបិដក ឬព្រះត្រៃបិដក (កញ្ជើបី) នេះឯង។ពាក្យថាបីដកនេះបើប្រែថាទូបណ្ណាល័យក៏សឹងតែបានដែរ។ គម្ពីរព្រះត្រៃបិដកមាន ៣ផ្នែកគឺវិន័យបីដក (១៣ភាគ) សុត្តន្តបីដក (៦៤ភាគ) និងអភិធម្មបិដក (៣៣ភាគ)។
ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែររបស់សាកលវិទ្យាល័យ បញ្ញាជាតិ