ភិរម្យ ង៉ុយ កើតពីគ.ស១៨៦៥ នៅឃុំកំបូល ស្រុកភ្នំពេញ ខែត្រកណ្តាល។
- បិតានាម អ៊ុក ធ្វើជាមេឃុំ ងារជាចៅពញាធម្មធារា។
- ចូលរៀននៅវត្តអង្គបឹងចក ក្នុងឃុំកំណើត ហើយបួសជាសាមណេរ ចាប់រៀនប្រែគម្ពីរបាលី។
- អាយុ២១ឆ្នាំ បួសជាភិក្ខុ ស្វែងរៀនប្រែបដិកជាច្រើនវត្ត ហើយរៀនវិបស្សនាកម្មដ្ឋានទៀត។
- សឹកពីបួស ហើយធ្វើជាកសិករធម្មតា និងទទួលការអញ្ចើញពីអ្នកស្រុកទៅទេសនា ដូចជាសង្ឃដែរ។
- ចេះច្រៀងពិរោះ ប្រកបសាដៀវ កំប្លែងផងទូន្មានផង ដាស់តឿនកូនខ្មែរ អ្នកស្រុកខ្មែរផង។
- បានច្រៀងឱយពួកស្រាវជ្រាវបារាំងស្តាប់ពេញចិត្ត ចំលងយកមកបោះពុម្ពបាន៤ច្បាប់ ហើយនាំទៅលេងឯស្រុកសៀម។
- ទទួលអនិច្ចកម្មក្នុងខែមិគសិរ គ.ស ១៩៣៦ បានអាយុ៧១ឆ្នាំ។
ស្នាដៃរបស់លោកមានដូចជា៖
- ច្បាប់ល្បើកថ្មី (គ.ស១៩២២)
- ច្បាប់កេរកាលថ្មី (គ.ស ១៩២២)
- សេចក្តីរំលឹកដាស់តឿន។
- ច្បាប់ទូន្មានជនប្រុសស្រី។