អាការៈនៃការមានកូន ជាពេលវេលានៃការចាប់ផ្តើមល្បែងទស្សទាយ៍។ គូស្វាមីភរិយាមួយចំនួនសម្រេចចិត្តរង់ចាំរហូតដល់កូនកើតមក ដើម្បីបានដឹងពីភេទរបស់កូន។ គ្រួសារ មិត្តភក្តិ សូម្បីតែអ្នកជិតខាង ចាប់ផ្តើមទាយភេទរបស់ទារកដែលមិនទាន់កើត។ មនុស្សជាច្រើនជឿថា អាការៈនៃការមានកូនប្រុស ខុសប្លែកពីមានកូនស្រី។ ស្ត្រីចាស់បុរាណជាច្រើនបានប្រាប់ពីអាការៈនៃការមានកូនប្រុស។ ខាងក្រោមនេះនឹងបង្ហាញពីសញ្ញានៃការមានកូនប្រុស៖
១. ពោះរបស់អ្នកធំដូចជាបាល់បោះ
គេជឿថា ប្រសិនបើពោះរបស់ស្ត្រីរាងដូចបាល់បោះ នាងច្រើនតែសម្រាលបានកូនប្រុស។ ក្រៅពីនេះ ប្រសិនបើទម្ងន់ពោះរបស់អ្នកធ្ងន់ បានន័យថា កូនរបស់អ្នកជាកូនប្រុស។
២. មិនស្រួលខ្លួននៅពេលព្រឹក
ប្រសិនបើអ្នកមិនធ្លាប់ជួបនឹងបញ្ហានេះកាលពីពេលមានផ្ទៃពោះដំបូងទេ នេះសបញ្ជាក់ពីអាការៈនៃការមានកូនប្រុស។ ឧស្សាហ៍ឈឺក្បាលញឹកញាប់ក្នុងពេលមានផ្ទៃពោះក៏ជាអាការៈនៃការមានកូនប្រុសដែរ។
៣. ចង្វាក់បេះដូងទារកលោតតិចជាង ១៥០ដងក្នុង ១នាទី
វាជាសញ្ញាផ្សេងទៀតដែលបញ្ជាក់ថា អ្នកមានកូនប្រុស ប្រសិនបើចង្វាក់បេះដូងលោតរបស់កូនអ្នកតិចជាង ១៥០ដងក្នុង ១នាទី។
៤. ស្រេកឃ្លានអាហារប្រៃ និងជូរ
កូនប្រុសធ្វើឱ្យម្តាយស្រេកឃ្លានអាហារប្រៃ និងជូរ។ អ្នកក៏ស្រេកឃ្លានអាហារដែលសម្បូរប្រូតេអ៊ីនដូចជា ប្រូម៉ាស់ និងសាច់ផងដែរ។
៥. ពណ៌សម្បុរក្បាលសុដន់ប្រែជាខ្មៅ
បម្រែបម្រួលនេះ ក៏ត្រូវបានគេជឿថា អាចមើលដឹងពីភេទរបស់ទារកដែរ។ ប្រសិនបើសម្បុរពណ៌ក្បាលសុដន់របស់អ្នកប្រែជាពណ៌ខ្មៅ វាជាសញ្ញានៃកូនប្រុស។
៦. បាតដៃស្ងួត ត្រជាក់បាតជើង
ដៃស្ងួតក៏ត្រូវបានគេជឿថា ជាអាការៈនៃការមានកូនប្រុស។ បាតជើងរបស់ម្តាយមានកូនប្រុសត្រជាក់ជាងម្តាយដែលមានកូនស្រី។ រោមជើងម្តាយឆាប់ដុះមកច្រើនជាងពេលមុនៗ។
៧. បម្រែបម្រួលចរិកលក្ខណៈរបស់ម្តាយ
ភេទរបស់កូន បានជះឥទ្ធិពលទៅលើចរិកលក្ខណៈរបស់ម្តាយ។ យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តីចរិកលក្ខណៈ និងភាពខុសគ្នារបស់បុគ្គលបានឱ្យដឹងថា ស្ត្រីដែលក្លាហាន រឹងមាំ និងឆាប់ខឹង ច្រើនតែមានផ្ទៃពោះជាកូនប្រុស ព្រោះចរិកលក្ខណៈរបស់ស្ត្រីបែបនេះមានកម្រិតអរម៉ូនតេសតូស្តេរ៉ូនខ្ពស់។
៨. បម្រែបម្រួលពណ៌ទឹកនោម
ប្រសិនបើអ្នកសម្គាល់ឃើញថា ទឹកនោមរបស់អ្នកប្រែជាពណ៌លឿងថ្លា មានន័យថាអ្នកមានកូនប្រុស។
៩. ប្រើចិញ្ចៀនធ្វើតេស្ត
វាជាការធ្វើតេស្តមើលភេទរបស់កូនដែលគួរឱ្យចង់សើច។ ប្រើខ្សែអំបោះចងនឹងចិញ្ចៀនរៀបការរបស់អ្នក រួចយោលវានៅលើក្បាលពោះរបស់អ្នក។ ប្រសិនបើវាវិលជារង្វង់ មានន័យថា អ្នកមានកូនប្រុស។
ផ្តល់សិទ្ធដោយ៖ មង្គលការ