ទម្រង់មួយបែបផ្សេងទៀតនៃវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរគឺ សំពត់ផាមួង។ ផាមួងដែលគេប្រើ សព្វថ្ងៃមាន៥២ពណ៌។ ផាមួងចរបាប់ ជាប្រភេទក្រណាត់សំពត់មួយបែបដ៏ប្រណីតជាងគេបំផុត នាពេលបច្ចុប្បន្នដោយគេប្រើម្ជុល ដែលប្រើខ្សែចាប់ពី២២ឡើងទៅមាននៅភូមិព្រែកតាកូវ និងភូមិព្រែកថាង ស្ថិតនៅក្នុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្បែររាជធានីភ្នំពេញ។ ប្រភេទសំពត់ដ៏ទៃផ្សេងទៀតដូចជា៖ របាក់ ចរកង អន្លូញ កានែល និងបានទុក ផលិតនៅ ខេត្តកំពត និងខេត្តកណ្តាល។ សំពត់ទាំងនេះត្រូវបានគេប្រើក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និង ពិធីសំខាន់ៗផ្សេងទៀត។
កំណាត់សូត្រពណ៌លឿងរបស់ខ្មែរ ត្រូវបានគេស្គាល់នូវគុណភាព ដ៏ល្អរបស់ខ្លួន នៅក្នុងតំបន់ និងមកពីខេត្តកំពត និងតាកែវ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជា បាននាំនូវអំបោះសូត្រពីប្រទេសវៀតណាម។ នៅពេលដែលប្រទេសកម្ពុជា ទទួលបានសន្តិភាពឡើងវិញហើយ ប្រជាជនកម្ពុជាអាចមានលទ្ធភាពធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅរបស់ខ្លួននោះមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតំរូវការសូត្រ ពីព្រោះ តម្លៃនៃសូត្រដែលនាំចូលពីបរទេសកើនឡើងលើសប៉ុន្មានឆ្នាំមុន ធ្វើឱ្យការផលិតសូត្រនៅក្នុង ស្រុកនាសព្វថ្ងៃនេះកំពុងរស់ឡើងវិញ ហេតុដូច្នេះហើយ ស្ត្រីអាចផ្គត់ផ្គង់ប្រាក់ចំណូលរបស់ គេសិក្សាអំពីមុខជំនាញជាប្រពៃណីនេះ។
បច្ចេកទេសត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនិង កិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីដាំដើមមន ការប្រើប្រាស់នូវវិធីជ្រលក់ពណ៌តាមបែប ធម្មជាតិព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវគុណភាពរបស់សូត្រដង្កូវនាងសម្រាប់ការផលិត។ បច្ចេកវិទ្យាថ្មីៗដូចជា៖ កីត្បាញ ត្រែងលោហធាតុ និងស៊ុំត្រូវបានគេបង្ហាត់បង្ហាញរួមជាមួយ និងបច្ចេកទេសថ្មីៗនានា ក្នុងការប្រើប្រាស់ថ្នាំជ្រលក់ និងសរសៃសូត្រដែលមានគុណភាព ខ្ពស់ត្រូវបានឧបត្ថម្ភគាំទ្រពីការប្រឹងប្រែងរបស់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ៕