ប្រហែលមានមនុស្សជាច្រើនណាស់ដែលបានស្គាល់ពីរមណីយដ្ឋានសេកសក។ រមណីយដ្ឋាននេះមានទីតាំងស្លិតនៅខេត្ត បាត់ដំបងដែលជាខេត្តមួយដែលមានរមណីយដ្ឋានបែបធម្មជាតិជាច្រើន។ សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ មានទឹកហូរ ថ្លាឆ្វង់ហូរកាត់ប្រកបដោយដុំលិលារដិបរដុបគួជាទីមនោរម្យ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ។ សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺពឹងទៅលើការធ្វើស្រែចំការ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង។
រូបតំណាងដកស្រង់ពី៖ khmertrips