ដំណាក់កាលបំបៅដោះកូន ជាដំណាក់កាលដ៏សំខាន់បំផុតក្នុងពេលទារកកំពុងពេញលូតលាស់។ អ្នកម្តាយគួរប្រុងប្រយ័ត្នបំផុតចំពោះអាហារដែលខ្លួនទទួលទានក្នុងដំណាក់កាលពិសេសមួយនេះ។ មានប្រភេទអាហារមួយចំនួនជួយបង្កើនទឹកដោះ។ មានអ្នកម្តាយមួយចំនួនព្រួយបារម្ភខ្លាចគ្មានទឹកដោះឱ្យកូនបៅ។ ប៉ុន្តែគ្មានអ្វីត្រូវភ័យខ្លាចឡើយ បើសិនអ្នកទទួលទានអាហារបានត្រឹមត្រូវ វានឹងជួយឱ្យរាងកាយផលិតទឹកដោះគ្រប់គ្រាន់សម្រាប់ទារកហើយ។
ដំបូងឡើយ យល់ល្អត្រូវប្រឹក្សានឹងអ្នកជំនាញ មុនពេលទទួលទានអាហារណាមួយ។ ខាងក្រោមនេះនឹងបង្ហាញពីប្រភេទអាហារជួយបង្កើនទឹកដោះ៖
ទទួលទានបន្លែសុខភាពបានគ្រប់គ្រាន់
ត្រឡាច ជាអាហារជួយបង្កើនទឹកដោះ។ ការទទួលទានបន្លែធ្វើឱ្យអ្នកមានសុខភាពល្អ និងបង្កើនការផលិតទឹកដោះ។
ប្រើប្រេងអូលីវសម្រាប់ចម្អិនអាហារ
ប្រេងល្ង និងប្រេងអូលីវពិតជាល្អចំពោះម្តាយបំបៅដោះកូន។ អ្នកត្រូវប្រើបឺរមានកំណត់។
ស្លឹកជីនាងវង
យើងទាំងអស់គ្នាដឹងហើយថា ជីនាងវងជំនួយសុខភាពបំផុត។ វាសម្បូរទៅដោយវីតាមីន K ព្រមទាំងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀត។
ទទួលទានម្សៅអាវ័នជាអាហារពេលព្រឹករៀងរាល់ថ្ងៃ
ម្តាយបំបៅដោះកូនគួរទទួលទានម្សៅអាវ័ន។ វាអាចជាអាហារជួយបង្កើនទឹកដោះ។ រីករាយនឹងរសជាតិអាហារម្សៅអាវ័ននេះជារៀងរាល់ព្រឹក។
ខ្ទឹមស
មនុស្សជាច្រើនមិនទាន់ដឹងការពិតទេថា ខ្ទឹមសក៏ជាអាហារជួយបង្កើនទឹកដោះដែរ។ ដាក់ខ្ទឹមសក្នុងបរិមាណតិចក្នុងអាហាររបស់អ្នក។
ញ៉ាំបន្លែមើម
មើមស្ពៃ ការ៉ុត និងដំឡូង ដើរតួនាទីជួយបង្កើនការផលិតទឹកដោះ។ ជាពិសេសមើមស្ពៃ។
គ្រាប់អាល់ម៉ុង និងគ្រាប់ស្វាយចន្ទី
ទទួលទានគ្រាប់ស្វាយចន្ទី និងគ្រាប់អាល់ម៉ុងក្នុងបរិមាណមានកំណត់។ ពួកវាជាអាហារធម្មជាតិជួយបង្កើនការផលិតទឹកដោះ។
ម្សៅខ្ញី
ខ្ញី ជាអាហារមួយប្រភេទជួយបង្កើនការផលិតទឹកដោះ។ ប្រសិនបើការទទួលទានឆៅវាពិបាក កិនវាឱ្យម៉ត់ ដាក់ក្នុងអាហារផ្សេងៗ។
ផ្តល់ជាតិទឹកឱ្យរាងកាយមុនគេអ្វីដែលសំខាន់បំផុតគឺ ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់។ ត្រូវចាំថា ទឹកដោះមានផ្ទុកជាតិទឹក ៨០%៕
ផ្ដល់សិទ្ធដោយ៖ មង្គលការ