ការពពោះ និងការបានក្លាយជាម្តាយគេ ជាបទពិសោធន៍ដ៏អស្ចារ្យតែមួយគត់នៅក្នុងជីវិតរបស់ស្ត្រី ។ អ្នកមានផ្ទៃពោះ ដូចនេះអ្នកត្រូវមើលថែខ្លួនឯងរយៈពេល ៩ ខែ ដើម្បីចៀសវាងពីភាពគ្រោះថ្នាក់ណាមួយ ។ អ្នកត្រូវដឹងពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើក្នុងអំឡុងពេលមានគភ៌ ។
១. បញ្ឈប់ការទទួលទានកាហ្វេ៖ ទទួលទានកាហ្វេច្រើន ធ្វើឱ្យអត្រានៃការកើតបញ្ហាពេលសម្រាល និងការរលូតកូនខ្ពស់ ។ ទទួលទានជាតិកាហ្វេអ៊ីនត្រឹមតែ ២០០ មីលីក្រាមក្នុង ១ ថ្ងៃជាការគ្រប់គ្រាន់ និងសុវត្ថិភាព ។
២. ស្តាប់តន្ត្រី៖ តន្ត្រីអាចជួយបន្ធូរអារម្មណ៍ និងធ្វើឱ្យអ្នកងងុយគេង ព្រមទាំងប៉ះពាល់ដោយប្រយោលដល់កូនក្នុងផ្ទៃ ។ ហាមដាក់កាសក្បែរទារកក្នុងផ្ទៃខ្លាំងពេក ។ ស្តាប់សម្លេងតន្ត្រីស្រាលៗ ដូចជាបទបុរាណ ព្រោះវាបង្កើតសម្លេងស្ងៀមស្ងាត់ ។
៣. គេងឱ្យបានគ្រប់គ្រាន់៖ អ្នកមិនត្រឹមតែទទួលទានសម្រាប់មនុស្ស ២ នាក់ទេ តែអ្នកក៏ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់សម្រាប់មនុស្ស ២ នាក់ផងដែរ ។ គេងយប់ឱ្យបានយ៉ាងតិចបំផុត ៨ ម៉ោង និងព្យាយាមគេងថ្ងៃថែមទៀត ។ ស្ត្រីពពោះត្រូវគេងបែរទៅឆ្វេង ។ អ្នកអាចចំណាយពេលដើរពី ៥-១០ នាទីទាំងកណ្តាលយប់ ដើម្បីកាត់បន្ថយ ឬបំបាត់អាការៈចាញ់កូន ។
៤. អ្នកត្រូវទទួលទានឱ្យបានគ្រប់គ្រាន់៖ ជាមធ្យម អ្នកគួរទទួលទានឱ្យបានច្រើនជាង ៣០០ កាឡូរីសម្រាប់មនុស្ស ២ នាក់ ។ កាឡូរីដែលអ្នកទទួលទានគួរជាអាហារសុខភាព មិនមែនអាហារផ្អាប់ ។
៥. ហាមផឹកគ្រឿងស្រវឹង ឬជក់បារី៖ ការផឹកជាតិស្រវឹង និងជក់បារីបង្កើនអត្រាគ្រោះថ្នាក់ដល់ការរលូតកូន ឬស្លាប់កូនក្នុងផ្ទៃ ធ្វើឱ្យកូនអ្នកអសមត្ថភាពលូតលាស់នៅក្នុងជីវិត ។
៦. កុំគេងត្រាំក្នុងអាងទឹកក្តៅ ឬបន្ទប់ស្ទីម៖ សីតុណ្ហភាពរាងកាយខ្ពស់អាចបង្កគ្រោះថ្នាក់ដល់គភ៌ ព្រោះវាបណ្តាលឱ្យអសមត្ថភាពលូតលាស់សរីរាង្គ ៕
ផ្តល់សិទ្ធដោយ៖ មង្គលការ