ពេលស្ត្រីមានផ្ទៃពោះ រឿងដំបូងក្នុងចិត្តនាងគឺ សុខភាពរបស់ទារកក្នុងផ្ទៃ។ ស្របពេលដែលក្រុមគ្រួសារវិញចង់ដឹងចង់ឮពីភេទរបស់ទារក។ មានគន្លឹះផ្សេងៗគ្នាអាចមើលដឹងពីភេទរបស់ទារកក្នុងស្បូនបាន។
ថ្ងៃនេះមង្គលការនឹងបង្ហាញពីវិធីដ៏អស្ចារ្យអាចមើលដឹងថាកូនក្នុងផ្ទៃអ្នកជាកូនប្រុស ឬកូនស្រី។ គន្លឹះទាំងអស់នេះបានមកពីបទពិសោធន៍របស់មេដោះទាំងឡាយ ព្រោះពួកគាត់មានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងការមានផ្ទៃពោះ។
បម្រែបម្រួលស្បែក៖ នេះជាបម្រែបម្រួលដំបូងដែលកើតឡើងចំពោះស្ត្រីពពោះ។ បើសិនស្បែកស្ត្រីស្ងួត មេដោះនិយាយថា ជាកូនប្រុស តែបើស្បែកមានជាតិខ្លាញ់ ជាកូនស្រី។
កើតមុន៖ ប្រសិនបើស្ត្រីកើតមុន នេះដោយសារតែការបញ្ចេញជាតិខ្លាញ់ច្រើន បញ្ជាក់ថា ក្នុងពោះជាកូនស្រី។
ម្សៅសូដា៖ អ្នកស្រាវជ្រាវជាច្រើនបានអះអាងថា លទ្ធផលនៃការធ្វើតេស្តសុក្រឹត 80%។ អ្នកគ្រាន់តែយកទឹកនោមរបស់អ្នកលាយជាមួយម្សៅសូដា 2ស្លាបព្រាកាហ្វេ ហើយសង្កេតមើលបើវាចេញពពុះ បញ្ជាក់ថា ជាកូនប្រុស តែបើគ្មានបម្រែបម្រួលទេ វាជាកូនស្រី។
សក់៖ បើសិនសក់ម្តាយក្រាស់ ហើយរឹង គេនិយាយថា មានកូនប្រុស ហើយបើសក់ម្តាយស្តើង និងជ្រុះខ្លាំង មានន័យថា ជាកូនស្រី។
ឡើងគីឡូ៖ ប្រសិនបើស្ត្រីឡើងទម្ងន់ បញ្ជាក់ថា ជាកូនស្រី ហើយបើសិនស្ត្រីធំឡើងតែក្បាលពោះ ស្ត្រីនោះមានកូនប្រុស។
កម្តៅជើង៖ បើសិនជើងស្ត្រីត្រជាក់ជាងពេលណាៗផ្សេង មានន័យថា វាជាកូនប្រុស ហើយប្រសិនបើស្ត្រីគ្មានបម្រែបម្រួលសីតុណ្ហភាពទេ វាជាកូនស្រី។
ហើមជើង៖ នៅពេលស្ត្រីហើមជើងខុសពីធម្មតា មានន័យថា នាងមានកូនប្រុស។ ហើយបើវាមិនខុសប្លែកទេ វាជាកូនស្រី។
ស្រេកឃ្លានអាហារ៖ បើស្ត្រីចូលចិត្តញ៉ាំរបស់ផ្អែមពេលមានផ្ទៃពោះ វាបង្ហាញថា នាងមានកូនប្រុស ហើយបើនាងចូលចិត្តអាហារប្រៃ នាងមានកូនស្រី។
ទីតាំងក្បាលពោះ៖ មនុស្សភាគច្រើនមិនបានដឹងពីរឿងនេះទេ។ បើសិនក្បាលពោះស្ត្រីធ្លាក់មកនៅក្រោម បានន័យថា នាងមានកូនប្រុស។ ហើយបើក្បាលពោះមកនៅលើបន្តិច មានន័យថា ជាកូនស្រី។
ឥរិយាបថនៃការគេង៖ ប្រសិនបើស្ត្រីឧស្សាហ៍គេងបែរទៅស្តាំញឹក នេះអះអាងថា ជាកូនប្រុស។ ពេលស្ត្រីគេងបែរទៅខាងឆ្វេងញឹកញាប់ បញ្ជាក់ថាជាកូនស្រី៕
ផ្តល់សិទ្ធដោយ៖ មង្គលការ