គុណវិបត្តិ និងគុណសម្បត្តិនៃការដាក់សេរ៉ូម

សេរ៉ូម ជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហេីយរួចយកទៅលាយជាមួយស្ករ ឬអំបិលជាដេីម។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច ឬសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច។

  • ចុះសួរថា សេរ៉ូមថ្លៃ ដែរឬទេ?

 វាមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មេីនឹង ទឹកដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរ ឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអុីយ៉ុងច្រេីន ជំនួយដល់សុខភាពរាងកាយ។

  • ចុះហេតុអី្វ យេីងត្រូវដាក់សេរ៉ូម? 

ពីព្រោះថា ប្រជាជនយេីងមិនទាន់បានយល់ដឹងអោយបានសុីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។​ វាពិតជារឿងដែលពិបាកពន្យល់ និងបកស្រាយ ដេីម្បីកែប្រែផ្នត់គំនិតប្រជាជនយេីង ថាតេី គួរដាក់សេរ៉ូមនៅពេលណាចាំបាច់ ឬមិនត្រូវប្រេី? វាជាការពិតជាក់ស្ដែងខ្លាំងណាស់ អ្នកជម្ងឺចាំបាច់ត្រូវដាក់សេរ៉ូម ក្នុងករណីបាត់បង់ស្មារតី, ក្នុងបន្ទប់វះកាត់, បាត់បង់ឈាមច្រេីន, ឈឺធ្ងន់ធ្ងរ, ហូប ឬផឹកអ្វីមិនកើត។

  • ចុះការដាក់សេរ៉ូមគ្រោះថ្នាក់ ដែរឬទេ?

វាជារឿងដែលគ្រោះថ្នាក់ខ្លាំងបំផុត រហូតដល់បាត់បង់ជីវិត ឬអាចប្រឈមមុខ និងវិបតិ្តផ្សេងៗ ដូចជា ស្ថានភាពស្លេកស្លាំងខ្លាំង ឡេីងស្វាយ, ត្រជាក់ចុងដៃឬជេីង, លើសជាតិទឹក ឡេីងហេីម, និងមេរោគមួយចំនួន ដែលនាំអោយរលាកសួតរុាំរៃ។

ប្រសិនបេី អ្នកទាំងអស់គ្នាមិនមានជម្ងឺ ឬឈឺអ្វីធ្ងន់ធ្ងរទេសូមមេត្តាកុំដាក់សេរ៉ូមអីព្រោះវាគ្មានបានប្រយោជន៍អ្វីឡេីយ គឺមានតែខាតបង់ទាំងពេលវេលា និងថវិកាខ្លួនឯងតែប៉ុណ្ណោះ។ បេីយល់ថាល្អ សូមទុកលុយទាំងនោះ សម្រាប់ទិញម្ហូបអាហារ នំចំណី បន្លែផ្លែឈើធម្មជាតិស្រស់ៗ ពិសាវិញទៅល្អជាជាង។

ប្រភព: និស្សិតវេជ្ជសាស្រ្ត: លឹម ឡេងឈុន នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល