បើសិនជាយើងនិយាយពីខេត្តសៀមរាបច្បាស់ណាស់បងប្អូនប្រជាជនខ្មែរនឹងនឹកដល់ប្រាសាទអង្គរវត្តមុនគេតែម្តង ហើយបន្ទាប់ពីប្រាសាទអង្គរវត្តដែលភ្ញៀវទេសចរចូលទៅទស្សនាក៏មានប្រាសាទអង្គរធំដែរដែលគេចូលចិត្តទៅទស្សនា។ នៅក្នុងអត្ថបទនេះយើងខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាឲ្យស្គាល់ខ្លោងទ្វារមួយនៃរាជាធានីអង្គរធំគឺ ខ្លោងទ្វារខ្មោច ។
នៅក្នុងរាជធានីអង្គរធំមានខ្លោងទ្វារទាំងអស់ចំនួន ៥ ដែលមានឈ្មោះដូចខាងក្រោម៖
- ខ្លោងទ្វារជ័យ(ទិសខាងកើត)
- ខ្លោងទ្វារខ្មោច(ទិសខាងកើត)
- ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង)
- ខ្លោងទ្វារតាកៅ(ទិសខាងលិច)
- ខ្លោងទ្វារដីឆ្នាំង(ទិសខាងជើង)
សម្រាប់អត្ថបទនេះយើងនឹងលើកយកតែខ្លោងទ្វារខ្មោចមួយប៉ុនណ្ណោះមកនិយាយរៀបរាប់ប្រាប់អ្នកទាំងអស់គ្នា។ ខ្លោងទ្វារខ្មោចមានទីតាំងស្ថិតនៅទិសខាងកើតដូចខ្លោងទ្វារជ័យដែរខ្លោងទ្វារនេះមានទីតាំងស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នដែលត្រូវបានគេប្រើសម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ដោយសារតែមូលហេតុនេះហើយទើបគេគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច។
ត្បិតនិយាយពីឈ្មោះនៃខ្លោងទ្វារគួរឲ្យព្រឺរោមតែបើសិនអ្នកបានទៅទស្សនាផ្ទាល់អ្នកនឹងលង់នឹងសម្រស់នៃធម្មជាតិនៅទីនោះព្រោះមានវាមានដើមឈើជាច្រើនដុះអមផ្លូវនិងមានអគាសធាតុត្រជាក់ផងដែរ។