កម្មវិធីសែនដកជើងធូបគឺជាប្រពៃណីមួយដែលបងប្អូនជាប់ខ្សែរស្រឡាយចិនតែងបារម្មធ្វើមុនពេលថ្ងៃចូលឆ្នាំចិនមកដល់។ តាមជំនឿបើសិនជាយើងសែនដកជើងធូបត្រូវក្បួននោះយើងនឹងរកស៊ីបាន មានលាភសំណាងមកដល់ខ្លួនយើងកាត់តែច្រើន។ សម្រាប់ឆ្នាំ ២០២១នេះថ្ងៃដកជើងធូបគឺចំថ្ងៃ សុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានពេលវេលាល្អសម្រាប់សែនដូចខាងក្រោម៖
- ម៉ោងសែន
- ចន្លោះពីម៉ោង ៩ព្រឹក ដល់ ម៉ោង ១១ព្រឹក
- របៀបសែនទេវតាមុខផ្ទះ
- ផ្លែឈើ ៣មុខ
- ផ្លែប៉ោម
- ផ្លែក្រូចខ្វិច
- ផ្លែសារី
- សាសែ ១ចាន
- មាន់ស្ងោរ
- សាច់ជ្រូក
- យីហឺ
- តែ ៣ពែង និងស្រាស ៣ពែង
- ទៀនក្រហម ១គូ
- ក្រដាស់សែនទេវតា ១ឈុត
- អុជធូបម្នាក់ ៣សសៃ
- ផ្លែឈើ ៣មុខ
- របៀបសែនទេវតាយាមផ្ទះ
- ក្រូវខ្វិច ២គ្រាប់ ម្ខាងដាក់ ១ចាន
- ក្រដាស់សែនទេវតា ម្ខាង ១ឈុត
- របៀបសែនទេវតាជំនាងផ្ទះ
- ផ្លែឈើ ៥មុខ
- ផ្លែប៉ោម
- ផ្លែក្រូចខ្វិច
- ផ្លែសារី
- ផ្លែមៀន
- ផ្លែចេក
- សាសែ ១ចាន
- មាន់ស្ងោរ
- សាច់ជ្រូក
- យីហឺ
- តែ ៥ពែង និង ស្រាស ៥ពែង
- ទៀនក្រហម ១គូ
- ក្រដាស់សែនទេវតា ១ឈុត
- អុជធូបម្នាក់ ៥សសៃ
- ផ្លែឈើ ៥មុខ
Advertisement
- របៀបសែនទេវតាចង្ក្រាន
- ផ្លែឈើ ៣មុខ
- ផ្លែប៉ោម
- ផ្លែក្រូចខ្វិច
- ផ្លែសារី
- សាសែ ១ចាន
- មាន់ស្ងោរ
- សាច់ជ្រូក
- យីហឺ
- តែ ៣ពែង និងស្រាស ៣ពែង
- ទៀនក្រហម ១គូ
- ក្រដាស់សែនទេវតា ១ឈុត
- អុជធូបម្នាក់ ៥សសៃ
- ផ្លែឈើ ៣មុខ
សម្រាប់អ្នកដែលកើតឆ្នាំទាំង ៥ ដូចជា ឆ្លូវ មមី មមែ ច រោង ត្រូវអុជធូបក្រោយគេបង្អស់