សិវលិង្គ គឺជាចម្លាក់មួយនៃព្រហ្មញ្ញសាសនាដែលយើងតែងបានដឹងថានាសម័យអង្គរ ចម្លាក់រូបលិង្គព្រះឥសូរគឺបានឆ្លាក់ឡើងពីថ្មពណ៌ប្រផេះដែលមានរាងរៅដូចខាងក្រោម៖
- ផ្នែកខាងលើមានរាងមូលវែងដូចសសរ
- ផ្នែកកណ្តាលមានរាង ៦ ជ្រុង ឬ ៨ ជ្រុង ជាទម្រ
- ផ្នែកខាងក្រោមមានរាង ៤ ជ្រុង ស្មើជាទម្រដែរ
- នៅលើរូបលិង្គខ្លះគេធ្លាក់មុខមនុស្សនៅផ្នែកខាងលើដែលគេហៅថាមុខលិង្គ។
ជាទូទៅយើងតែងប្រទះឃើញថាគេនិយមតម្កល់លិង្គព្រះឥសូរនៅពីលើទម្រមួយ ដែលទម្រនោះគេហៅថាយោនី នាងឧមាដែលជានិមិត្តរូបនៃការបង្កើតលោក។