នាគគឺជាសត្វល្មូនម្យ៉ាងដែលមានក្បាលចំនួនសេស(ពី១ដល់៩)តាមការនិយមឆ្លាក់របស់ ជាងនៅលើជញ្ជាំងប្រាសាទនានា ឫតាមវត្តអារាមជាដើម។ តាមទស្សនៈខ្មែរនាគជានិមិត្តរូបដែលកើតចេញមកអំពីសត្វពស់បើកពពារដែល ហើយចាស់បុរាណបានប្រើសមាធិត្រិះរិះប្រឌិតជារូបនាគនេះឡើង។បើតាមទស្សនៈខ្មែរ គេបានចែកនាគជាពីរប្រភេទគឺ៖
១.នាគក្បាលជាចំនួនសេស
២.នាគក្បាលជាចំនួនគួ
តាមទស្សនៈនេះគេបានចាត់ទុកថាចម្លាក់នាគដែលមានក្បាលជាចំនួនសេស(១/៣/៥/៧/៩)គឺតំណាងឲ្យជិវិតរស់នៅ។ឯនាគដែលមានក្បាលជាចំនួនគួ(២/៤/៦/៨) គឺតំណាងឲ្យសេចក្តីស្លាប់។ដោយសត្វនាគជារូបដែលក្លាយមកពីពស់ហើយសត្វពស់ជាសត្វចាស់សក(គេមិនដែលឃើញ សត្វពស់ស្លាប់ដោយខ្លួនឯងៗទេក្រៅពីការសម្លាប់ពីអ្នកដទៃ)។
សូមរង់ចាំអានអត្ថបទបន្តនៅពេលក្រោយ(វគ្គ២)