ពាក្យ “មហោរី” សម្គាល់ភ្លេងផង និងសម្គាល់សភាពនៃវង់ភ្លេងផង។ ភ្លេងនេះមានលក្ខណៈប្រជាប្រិយស្រាលជាងភ្លេងពិណពាទ្យកាលដើមឡើយវង់ភ្លេងនេះជាកម្មសិទ្ធរបស់រាជវាំងពោលគឺសម្រាប់ស្តេច នាហ្មឺន មន្ត្រី និងអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុនណ្ណោះ។ ក្រោយមកភ្លេងនេះក៏បានក្លាយទៅជាភ្លេងសាមញ្ញសម្រាប់ប្រជាជនទូទៅប្រើទូទាំងប្រទេសជាទូទៅគេលេងភ្លេងនេះសម្រាប់កំដរល្ខោនមហោរី។
ឧបករណ៍សម្រាប់ភ្លេងនេះមានច្រើនដូចជា៖
- រនាតឯក
- រនាតធុង
- គងវង់តូច
- គងវង់ធំ
- ទ្រខ្សែ៣
- ទ្រអ៊ូខ្សែ២
- ទ្រឆេ ឬទ្រឯកខ្សែ២
- ខ្លុយរន្ធ៨
- ស្គរម្យ៉ាងដូចស្គរអារក្ស
- ចាប៉ីដងវែងខ្សែ៤
- តាខេឯកខ្សែ៣
- តាខេធុង
- ថូន
- ក្រាប់
- ឈិង
- ស្គររមនា
ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ