ប្រវត្តិនៃពិធីចូលម្លប់ (សង្ខេប)

ពុំមានឯកសារណាមួយបញ្ជាក់ឱ្យបានច្បាស់ថាពិធីចូលម្លប់នេះចាប់កំណើតឡើងតាំង​ ពីពេលណានោះទេ។ ប៉ុន្តែតាមរយៈរឿងទុំទាវដែលបាននិពន្ធឡើងនៅសតវត្សទី១៦ (សម័យលង្វែក) បានបញ្ជាក់ថាសង្គមខ្មែរជំនាន់នោះបានប្រារព្ធធ្វើពិធីចូលម្លប់​នេហើយគឺ​ តួអង្គនាងទាវបានចូលម្លប់​ដូច្នេះមានន័យថាពិធីនេះខ្មែរបាន​អនុវត្តច្រើនសតវត្សមកហើយ។