ភ្លេងពិណពាទ្យ ដែលជនភាគច្រើនហៅដោយភន្ត័ច្រលំថា”ភ្លេងសៀម” នោះជាភ្លេងខ្មែរសុទ្ធ ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា។ លោក ឧកញ៉ា ឈីម ក្រសេម បានសរសេរទុកថា គ្រឿងតូរ្យតន្ត្រីរបស់ខ្មែរយើងដែលលេងសព្វថ្ងៃនេះ បានបែបមកពីប្រទេសឥណ្ឌាតាំងពូសម័យព្រេងនាយ លុះដល់មកសម័យក្រោយ វិជ្ជាតូរ្យតន្រ្តីនិងបែបគ្រឿងតូរ្យតន្ត្រីរបស់ខ្មៃរបានផ្សាយចេញទៅប្រទេសសៀមក្នុងសម័យក្រុងស្រីអយុធ្យា (គឺក្នុងរវាង ព.ស ១៤៩៣-២៣១០)។
លោកបានសរសេរថែមទៀតថា ការពោលបែបនេះ សូម្បីតែសៀមឯងក៏ទទួលសារភាពដូច្នោះដែរ។ ក្នុងនាដសាស្ត្រ របស់ឥណ្ឌាមួយនិយាយថា ភ្លេងពិណពាទ្យក្នុងសម័យដើមមានត្រឹមតែ៤គ្រឿងទេ គឺខ្លុយ ពិណសម្ភោរ និងឈឹង។ ភ្លេងពិណពាទ្យដែលយើងធ្លាប់ឃើញនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានរនាតឯក១ គង់វង់ធំ១ ស្គរធំ២ សម្ភោរ១ ស្រឡៃ១។ នៅក្នុងព្រះបរមរាជវាំង មានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបែប មានគ្រឿងចម្រុះច្រើនយ៉ាង ហៅថា “ក្រុមហោ ឫព្រះរាជទ្រព្យ”។
ប្រដាប់ក្រុមភ្លេងទាំងនេះ មានដល់ទៅ១៦គ្រឿង៖
- រនាតឯក
- រនាតធុង
- គង់វង់តូច
- គង់វង់ធំ
- ទ្រខ្សែ៣
- ទ្រអ៊ូខ្សែ២
- ទ្រអេឫទ្រឯកខ្សែ២
- ខ្លុយរន្ធ៨
- ស្គរដូចស្គរអារ័ក្ស
- ចាប៉ីវែងខ្សែ
- តាខេឯកខ្សែ៣
- តាខេធុង
- ថូន
- ក្រាប់
- ឈឹង
- រមនា