បច្ចេកទេស និងរឿង៤យ៉ាងដើម្បីដាំក្រូចពោធិ៍សាត់ឲ្យបានផលល្អ


ចុះផ្សាយ៖ ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:០៩នាទី

បើសិនជាអ្នកចង់ដាំដំណាំក្រូចពោធិ៍សាត់ឲ្យបានទទួលផលល្អអ្នកត្រូវយកចិត្តទុកដាក់ទៅលើកត្តា ៤ចំនុចដែលក្នុងនោះរួមមាន ប្រភេទដីសម្រាប់ដាំ ការបំបៅពូជ វិធីដាំ នឹងការថែទាំ ដើម្បីយល់ដឹងកាន់តែច្បាស់សូមអនុវត្តន៌នូវបច្ចេកទេសដូចខាងក្រោមនេះ៖

ប្រភេទដីដែលដាំបានល្អ៖ ជាប្រភេទដីទួលមិនដក់ទេក ដីមានស្រទាប់លើធូរ ស្រទាប់បន្ទាប់ជ្រៅហើយស្រោះទឹក ដីមានជីវជាតិច្រើន និងជាដំបន់សំបូរភ្លៀងធ្លាក់ នៅតាមតំបន់ដងទន្លេ ដែលភាគច្រើនគេដាំវាបានផលល្អនៅខេត្តបាត់ដំបង។

ការបំបៅពូជដាំ៖

  • វិធីដាំគឺត្រូវជ្រើសរើសដើមណាដែលផ្លែល្អ បានច្រើនផ្សាំមែកមានសុខភាពល្អទំហំប៉ុនចង្អុលដៃយកមកដាំ
  • យកប្ររែង១ម៉ែត្រពីកន្លែងត្រូវផ្សាំទៅចុងមែក
  • យកកាំបិតចិតសំបកជុំវិញចេញប្រវែងប្រមាណ២ថ្នាំងដៃ រួចទុកចោលឲ្យវាស្ងួតរយៈពេល១អាទិត្យ
  • យកដីដែលមានជីវជាតិ លាយជាមួយជីធម្មជាតិស្ងួតយកមកច្រកថង់រួចវះចងផ្អោបជុំវិញកន្លែងដែលចិតសំបកនោះ (ត្រូវលាបថ្នាំជំនួយឬសផង) រួចត្រូវផ្តល់ទឹកឲ្យវាសើមជាប់ជានិច្ច
  • រយៈពេល១ខែវានឹងដុះឬស ហើយយើងអាចកាត់វាយកទៅបណ្តុះក្នុងថង់ស្រោចទឹកជាប្រចាំរយៈពេលកន្លះខែក្រោយយើងអាចយកទៅដាំបាន។

វិធីដាំ៖

  • កាប់រណ្តៅទំហំ៣តឹកបួនជ្រុង ជម្រៅ៣តឹក រួដាក់ជីលាមកសត្វស្ងួត លាយជាមួយកំទេចស្លឹកឈើ
  • រួចដាក់កូនក្រូចដាំយលគល់ត្រឹមមាត់រណ្តៅ រួចដាំបង្គោលមែកឈើចងផ្អោបជាមួយដើមការពារការរលំ
  • ចន្លោះពីដើមនីមួយៗគឺ ៤-៦ម៉ែត្រ ដើម្បីឲ្យវាលូតលាស់បានល្អ ផ្លែបានច្រើន ងាយប្រមូលផល និងមិងាយឆ្លងជម្ងឺពីគ្នា។

ការថែទាំ៖

  • ត្រូវផ្តល់ទឹកជាប្រចាំនៅពេលដែលវាស្ងួត និងការដាក់ជីធម្មជាតិ
  • ក្រូចមានជម្ងឺងាប់ស្លឹកពីចុងមែកមកដើម និជម្ងឺចេញជ័រតាមដើម យើងត្រូវកាត់មែកណាដែលមានជម្ងឺងាប់ស្លឹកនេះចេញដើម្បីកុំឲ្យវាឆ្លង រួចលាប និងបាញ់ថ្នាំកសិកម្មដើម្បីបំប៉នវាវិញ
  • ត្រូវកាត់ចុងមែកចេញ និងមែកដែលលូតលាស់មិនសូវល្អចេញជារៀងរាល់ឆ្នាំ
  • រយៈពេល៣ឆ្នាំវានឹងចាប់ផ្តើមមានផ្លែ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់