អត្ថន័យនៃនិមិត្តសញ្ញារបស់ក្រសួងអប់រំយុវជននិងកីឡា


ចុះផ្សាយ៖ ថ្ងៃទី ០៤ ឧសភា ឆ្នាំ២០១២ ម៉ោង ០៩:០៦នាទី

និមិត្តសញ្ញារបស់ក្រសួងអប់រំយុវជននិងកីឡាមានរូបភាពតំណាងឲ្យ៖

ក. កម្រងផ្កាភ្ញីទេស ពណ៌មាសព័ទ្ធជុំវិញតំណាងវប្បធម៌ខ្មែរនិង តំណាងឱយស្រទាប់យុវជន កំពុងទទួលការសិក្សាអប់រំរីកចម្រើនលទ្ធផលជាផ្លែផ្កា។

ខ. រង្វង់មូលទ្រភ្លើងពណ៌មាស តំណាងឱយនិមិត្តរូបនៃវិស័យកីឡានិងមានយុវជនជាអ្នកបន្ត។

គ. កាំរស្មីពណ៌មាសចែងចាំងគ្រប់ទិសទីតំណាងឱយពន្លឺនៃវិជ្ជា និងការអប់រំបញ្ញាស្មារតី ប្រជាជនខ្មែរទូទាំងប្រទេស។

ឃ. កំណាត់ខ្សែបូពណ៌ផ្ទៃមេឃមានចារឹកអក្សរក្រសួងអប់រំ យុវជននិងកីឡា និមិត្តរូបវិស័យសិក្សាដែលមានទំនាក់ទំនង និងអន្តរជាតិ។


ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់