ចំណេះដឹងទូទៅ / ព្រះពុទ្ធសាសនា

មូលហេតុខ្លះពីការ​បោះបាយ​បិណ្ឌ ឬ​បាយ​ប្រេត

Posted on:

សម្រាប់ប្រជាជនខ្មែរយើងគ្រប់ទិសទីបើនិយាយពីប្រជាជនដែលរបស់នៅទីស្រុកស្រែចំការវិញយើងនឹងមើលឃើញថាពួកគាតនៅមានទំលាប់ទៅបោះបាយបិណ្ឌដូចកាលមុនៗអញ្ចឹងដែរហើយការបោះនោះគេតែងធ្វើនៅពេលព្រលឹម​ម៉ោង​៤ព្រឹក ដោយពួកគេតែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួនជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹកដើម្បី​បញ្ជូន ​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែលបាន​ចែកឋាន​ទៅ​បរលោក។ ការ​បោះ​បាយ​បិណ្ឌ ឬការ​បោះ​ដុំ​បាយគឺជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។ អ្នក​ដែល​​ជឿ​ថា​បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (អ្នក​ខ្លះ​​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។ ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណអ្នកទាំងនោះគឺមានកំពស់ខ្ពស់ដែលពួកគេអាចបោះជំហាននៅលើប្រាសាទបាន។ ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។

ចំណេះដឹងទូទៅ / ព្រះពុទ្ធសាសនា

ប្រេតគឺជានរណា

Posted on:

បើសិនជាយើងនិយាយពីប្រេតយើងនឹងដល់ពិធីបុណ្យមួយគឺបុណ្យ ភ្ជុំបិណ្ឌ ជាក់ជាមិនខាន។ បើយោងទៅតាម​”គម្ពីរ​ព្រះត្រៃបិដក”​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទនៃ​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើតនៅ​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួនដែលបានសាងមកផងដែរ។ សម្រាប់មនុស្សដែលមាន​ចិត្ដអាក្រក់ និងបានសាងបាប​កម្ម​ផ្សេងៗលុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ សម្រាប់បុណ្យភ្ជុំបិណ្ឌគេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដានដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។

ចំណេះដឹងទូទៅ / ព្រះពុទ្ធសាសនា

ភាពខុសគ្នារវាងនិកាយ មហាយាន និងហីនយានក្នុងព្រះពុទ្ធសាសនា

Posted on:

ប្រទេសកម្ពុជាជាប្រទេសដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ និងមានប្រជាជនមួយភាគធំកាន់សាសនាព្រះពុទ្ធដែរ។ តើអ្នកទាំងអស់គ្នាមានដឹងថានិកាយ មហាយាន និងហីនយានខុសគ្នាយ៉ាងមិចទេ? តោះពេលនេះយើងនឹងនិយាយពីនិកាយទាំងពីរនេះដូចតទៅ។ និកាយហីនយាន ឬងេរវាទគឺជានីកាយដែលកើតមុន មហាយានហើយត្រូវបានប្រកាន់ខ្ជាប់ក្នុងព្រះធម៌វិន័យផងដែរ។ ហីនយានត្រូវបានព្រះអរហន្តកំណត់ខបញ្ញត្តិទុកមកយ៉ាងតឹងរឹងរីឯ មហាាយានវិញជានិកាយមួយដែលបានកកើតក្រោយព្រះពុទ្ធបរិនិព្វានប្រហែល ៥០០ឆ្នាំ។ ភាពខុសគ្នារបស់និកាយ មហាយាន និងហីនយានគឺថាមហាយានមិនសង្កត់ធ្ងន់ទៅលើការសម្រេចនិព្វាននោះទេតែបានយកការបំពេញកុសលដើម្បីសម្រេចជាព្រះពោធិសត្វមកជួយលោកជាធំ។ ហិនយានគឺផ្តោតទៅលើតែការសម្រេចនិព្វានគឺ ចិត្តចង្អៀត និងអាត្មានិយម។ ហិនយានត្រូវបានកំណត់ឲ្យកាត់កិលេសជាមុនសិនបើទោះបីជាពិបាកប៉ុនណាក៏ដោយត្រូវតែធ្វើឲ្យបានដាច់ខាត។ រឯមហាយានវិញគឺត្រឹមតែសទ្ធាគឺគ្រប់គ្រាន់ហើយព្រោះថាកម្លាំងចិត្តយើងនឹងកាត់កិលេសដោយខ្លួនឯង។ មហាយានគឺជឿថាព្រះពុទ្ធមានខ្លួនប្រាណពិតក្នុងបច្ចុប្បន្នទើបគេសាងរូបកាយដែលមានដូចជា ព្រះម៉ែគង់ស៊ីអ៊ីម ព្រះយូឡាយ ព្រះពោធិសត្វ និងទេពផ្សេងៗ។ ប៉ុន្តែហីនយានវិញជឿថាអត់មានទេគ្រប់យ៉ាងគ្រាន់ជាអនត្តាប៉ុននោះ។ មហាយានបានបញ្ចូលនូវ រូប […]

ចំណេះដឹងទូទៅ / ព្រះពុទ្ធសាសនា

សម្លាប់មូសរាល់ថ្ងៃងាប់រាប់ភ្លេច តើយើងមានបាប ឬទេ?

Posted on:

បើនិយាយពីមូសវិញមិនដឹងថាម្នាក់ៗរាល់ថ្ងៃសម្លាប់វាប៉ុន្មានក្បាលទេក្នុងមនុស្សម្នាក់ ទះផង វៃផង។ ពេលសម្លាប់មូសចឹងមានដឹងថាយើងមានបាន ឬមិនមានអត់? យើងនឹងធ្វើការបកស្រាយតាមបែបសាសនា បុណ្យ និបាបឲ្យអ្នកបានដឹងពីរឿងនឹង។ មូសគឺជាសត្វល្អិតដែលមានជីវិតមួយប្រភេទដែលវាមានលក្ខណះងាយកើត អាយុខ្លី និងមានប្រព័ន្ធប្រាសាទមិនស្មុគស្មាញហើយគ្មានការឈឺចាប់ទេនៅពេលវាងាប់។ ដូចនេះទោះបីជាមូសត្រូវងាប់ដោយសារយើងទះវាក៏ដោយក៏វាមិនមែនជារឿងធំដុំដូចមនុស្សគិតដែរថាវាឈឺចាប់នោះទេ។ ពិតណាស់ការសម្លាប់សត្វមានជីវិតវាពិតជាខុសនឹងសិលព្រោះថាយើងបានបៀតបៀនជីវិតគេ។ ប៉ុន្តែគ្រាន់តែបាបដែលយើងបានសាងនោះជាបាប ខ្លាំង ឬតិចតែប៉ុននឹង។ ការសម្រាប់មូសវាមិនបាបខ្លាំងដូចជាយើងទៅសម្រាប់សត្វដទៃទៀតដូចជា គោ ក្របីអីនោះទេព្រោះថាសត្វទាំងនឹងវាមានអារម្មណ៌ឈឺចាប់ខ្លាំងដូចនេះផលនៃបាបក៏ខ្លាំងដូចគ្នាដែរ។ ទាក់ទងនឹងបុណ្យបាបគេនៅតែនិយាយថាបើសិនជាយើងទះមូសនោះដោយកំហឹងបាបនឹងទទួលបានធ្ងន់ដែរ។ ទំហំនៃកំហឹងរបស់យើងវាបានសបញ្ជាក់ថាយើងចង់សម្លាប់គេចឹងហើយទើបកម្មតបស្នងមកយើងវិញដូចគ្នាដែរ។ បើសិនជាយើងមិនសម្លាប់មូសដោយហឹង្សាទេតែដោយប្រើបញ្ញាវិញដូចជាការប្រើមុងការពារ ប្រើថ្នាំមូស ធូបមូសនោះវាបង្ហាញថាយើងគ្រាន់តែការពារខ្លួនយើងប៉ុននោះយើងមិនបានចងកម្មពៀរជាមួយវាទេ។ ដូចនេះសរុបមកការសម្លាប់មូសក៏មានបានដែរគ្រាន់បាបតិច តែបើយើងសម្លាប់ដោយកំហឹងគឺបាបច្រើន ហើយបើសម្លាប់ដោយប្រើបញ្ញាគឺមិនបាបទេព្រោះយើងគ្រាន់តែការពារខ្លួនយើងដោយមិនបានមានចេតនាសម្លាប់វានោះទេ។

ចំណេះដឹងទូទៅ / ព្រះពុទ្ធសាសនា

អត្ថន័យនៃពិធីបុណ្យមាឃបូជា

Posted on:

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ […]

ចំណេះដឹងទូទៅ / ព្រះពុទ្ធសាសនា

ការ​ផ្សាយ​ព្រះពុទ្ធសាសនា នៅ​លើ​សាកល​លោក

Posted on:

ព្រះពុទ្ធសាសនា ជា​សាសនា​មួយ​ក្នុង​ចំណោម​សាសនា​នានា​លើ​សាកល​លោក​ដូចជា ៖ ព្រហ្មញ្ញសាសនា អ៊ីស្លាម​សាសនា គ្រឹស្តសាសនា ប្រូតេស្តង់​សាសនា​ជា​ដើម។ ព្រះពុទ្ធសាសនា មាន​ដើម​កំណើត​នៅ​រដ្ឋនេប៉ាល់ (ប្រទេស​ឥណ្ឌា) ដែល​មាន​ប្រជាជន​ជា​ពុទ្ធ​បរិស័ទ​មាន​ចំនួន​ប្រមាណ ៥លាន​នាក់ (ឆ្នាំ១៩៦១)។ សាសនា​នេះ ជា​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​បាន​ផ្សព្វផ្សាយ ស្ទើរ​ពេញ​ពិភព​លោក​ដូចជា ប្រទេស​សេរីលង្កា ប្រទេស​ចិន ប្រទេស​កម្ពុជា ភូមា ថៃ ឡាវ វៀតណាម ជប៉ុន ចិន​តៃវ៉ាន់…៕