ចំណេះដឹងទូទៅ / សុខភាព និងបុត្រ

គុណវិបត្តិ និងគុណសម្បត្តិនៃការដាក់សេរ៉ូម

Posted on:

សេរ៉ូម ជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហេីយរួចយកទៅលាយជាមួយស្ករ ឬអំបិលជាដេីម។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច ឬសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច។ ចុះសួរថា សេរ៉ូមថ្លៃ ដែរឬទេ?  វាមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មេីនឹង ទឹកដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរ ឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអុីយ៉ុងច្រេីន ជំនួយដល់សុខភាពរាងកាយ។ ចុះហេតុអី្វ យេីងត្រូវដាក់សេរ៉ូម?  ពីព្រោះថា ប្រជាជនយេីងមិនទាន់បានយល់ដឹងអោយបានសុីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។​ វាពិតជារឿងដែលពិបាកពន្យល់ និងបកស្រាយ ដេីម្បីកែប្រែផ្នត់គំនិតប្រជាជនយេីង […]

ចំណេះដឹងទូទៅ / សុខភាព និងបុត្រ

គុណសម្បត្តិ ៩​យ៉ាងរបស់ផ្លែ​ស្រកានាគ​សម្រាប់ព្យាបាល​ជំងឺ​

Posted on:

អ្នកពិត​អស់​បារម្ភ​ទៀត​ហើយ​ បើសិន​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ទាំង​ ៩​មុខ​ខាងក្រោម​នេះ​ អ្នកគ្រាន់តែ​ទទួលទាន​ផ្លែ​ស្រកានាគ​ឱ្យ​បានជា​រៀងរាល់ថ្ងៃ​ដើម្បី​ព្យាបាល​ជំងឺ​ឱ្យ​បាន​ឆាប់រហ័ស​។ ១.​ ព្យាបាល​ជំងឺ​ឈឺសន្លាក់ ​ ​អត្ថប្រយោជន៍​ធំ​បំផុត​របស់​ផ្លែ​ស្រកានាគ​គឺ​ជួយ​បំបាត់​អាកា​រៈ​ឈឺសន្លាក់​ឆ្អឹង​។​ អ្នកជំងឺ​អាច​ទទួលទាន​ផ្លែ​ឈើ​នេះ​ជា​អាហារ​ប្រចាំ​ថ្ងៃ​។ ​ ២.​ សម្រក​ទម្ងន់ ​អ្នក​ចង់​ស្រក​គីឡូ​គួរ​ញ៉ាំ​ផ្លែ​ស្រកានាគ​ជា​អាហារ​ប្រចាំ​ថ្ងៃ​ ព្រោះ​ផ្លែ​ឈើ​នេះ​ផ្ទុក​ជាតិ​កាឡូរី​ទាប​ និង​ជាតិ​សរសៃ​ច្រើន​ជួយ​ឱ្យ​ក្រពះ​ឆាប់​ឆ្អែត​ និង​មិន​ឱ្យ​ស្រេកឃ្លាន​អាហារ​ផ្តេសផ្តាស​។​ អាហារ​នេះ​សក្តិ​សម​ចំពោះ​អ្នក​ធាត់​។​ ៣.​ បំបាត់​ក្អក​ និង​ហឺត ​ ​ផ្លែ​ស្រកានាគ​នេះ​ជួយ​ព្យាបាល​អាកា​រៈ​ក្អក​ រលាក​ទងសួត​ និង​របេង​។ ​ ៤.​ បំបាត់​មុន​ ​ […]

សុខភាព និងបុត្រ

វិធីធ្វើឱសថ​ធម្មជាតិ​ដើម្បីព្យាបាល​ជំងឺ​សន្លាក់

Posted on:

កាលពី​ពេល​ថ្មីៗ​នេះ ស្រ្តី​មិន​ស្គាល់​មុខ​ម្នាក់​បាន​សរសេរ​ប្រាប់​ដល់​មង្គលការ​អំពី​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​បាន។ ស្ត្រី​ម្នាក់​នេះ​បាន​កើត​ជំងឺ​រលាក​សន្លាក់​អស់​រយៈពេល​ជា​យូរ​មកហើយ គ្មាន​អ្វី​អាច​ជួយ​បាន​ជា​លទ្ធផល​ឡើយ។នាង​ស្ទើរ​តែ​អស់​សង្ឃឹម​ទៅហើយ ប៉ុន្តែ​ក្រោយ​ពេល​នាង​សាកល្បង​ឱសថ​ធម្មជាតិ​ខាងក្រោម​នេះ​រួច អាការៈ​ឈឺចាប់​ក៏​បាត់​ដូច​គេ​បេះ។ រូបមន្ត​ឱសថ​នេះ​ធ្វើឡើង​ពី​គ្រឿងផ្សំ 2មុខ​ប៉ុណ្ណោះ។ *ធាតុផ្សំ​មាន ទឹក 1លីត្រ ត្រប់ 1ផ្លែ *ការណែនាំ ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ត្រប់​ឱ្យ​ស្អាត បន្ទាប់មក​ចិត​វា​ជា​បន្ទះ​ស្តើងៗ ហើយ​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​ទឹក​ពុះ និង​រម្ងាស់​វា​រហូត​ដល់​បន្លែ​ទន់។ ដាក់​វា​ចុះ​ពី​លើ​ចង្ក្រាន​ទុកឱ្យ​ត្រជាក់ បន្ទាប់មក​អ្នក​អាច​ចាក់​ទឹក​នោះ 750មីលីលីត្រ​ចូល​ក្នុង​ដប យក​ទៅ​ក្លាសេ​ក្នុង​ទូរទឹកកក។ ហើយ​យក​ទឹក​ដែល​នៅសល់ 250មីលីលីត្រ​ទៀត​លាយ​ជាមួយ​ប្រេងអូលីវ 50មីលីលីត្រ បន្ទាប់មក​ទៀត​ច្រក​ទុក​ក្នុង​ដបកែវ​មួយ។មុនពេល​ចូល​គេង ទទួលទាន​ភេសជ្ជៈ 250ml […]

សុខភាព និងបុត្រ

វិធី​ ៨យ៉ាង​ព្យាបាល​អាការៈ​គ្រុនក្តៅ​ក្មេងបានយ៉ាងមានប្រសិទ្ធភាព

Posted on:

ប្រសិនបើ​កូន​របស់​អ្នក​គ្រុនក្តៅ វា​អាច​ជា​រឿង​មួយ​តានតឹង និង​ពិបាក​ដោះស្រាយ​បំផុត​សម្រាប់​អ្នក។ ការសិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា ប្រសិនបើ​កូន​អ្នក​សុខភាព​ល្អ អ្នក​មិន​ចាំបាច់​បារម្ភ​ពី​ជំងឺ​គ្រុនក្តៅ​នេះ​ឡើយ។ គ្រុនក្តៅ​បាន​រាតត្បាត​មេរោគ​នៅក្នុង​រាងកាយ បណ្តាល​ឱ្យ​កូន​អ្នក​ឈឺ។ ដូច្នេះ បើសិន​អាការៈ​គ្រុនក្តៅ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង កូន​អ្នក​កាន់តែ​ក្តៅ​ខ្លាំង​ឡើង និង​មិន​ស្រួល​ខ្លួន អ្នក​អាច​អនុវត្ត​តាម​ជំហ៊ាន​សាមញ្ញៗ វា​នឹង​ជួយ​ឱ្យ​កូន​អ្នក​ជា​សះស្បើយ​បាន។ ហើយ​វា​ពិត​ជា​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ចងចាំ​ថា បើសិន​កូន​អ្នក​គ្រុនក្តៅ​ខ្លាំង​រយៈពេល​ច្រើន​ជាង ២-៣ថ្ងៃ អ្នក​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ​កុមារ​ភ្លាម។ ១. កិន​ដំឡូងបារាំង អ្នក​ត្រូវ​លាង​ដំឡូងបារាំង បន្ទាប់មក​ចិត​យក​សំបក​របស់​វា។ រួច​កិន​សំបក បិត​លើ​បាត​ជើង​ក្មេង។ វា​នឹង​ជួយ​បន្ថយ​កម្តៅ ហើយ​កូន​អ្នក​នឹង​បាន​ប្រសើរ​ឡើង។ ២. […]

សុខភាព និងបុត្រ

ចំណុចខ្លាំងទាំង ៧​របស់​ទារក​កើត​មិន​គ្រប់​ខែ

Posted on:

ទារក​កើត​មិន​គ្រប់​ខែ ជា​ទារក​ដែល​ឆាប់​កើត​លឿន​ជាង​ទារក​ធម្មតា មុន​សប្តាហ៍​ទី ៣៧។ យោង​តាម​ការសិក្សា​បាន​ឱ្យ​ដឹង​ថា ទារក​កើត​មិន​គ្រប់ខែ​មាន​កម្រិត​ខុសៗ​គ្នា។ ជាទូទៅ ប្រសិនបើ​ទារក​កើត​មុន​កាល​កំណត់ អត្រា​គ្រោះថ្នាក់​នៃ​បញ្ហា​សុខភាព​នឹង​កើនឡើង​ខ្ពស់។ តែ​ទោះបី​ជា​យ៉ាងណា តាម​ការសិក្សា​បាន​បង្ហាញ​ថា កូន​កើត​មិន​គ្រប់​ខែ ជា​កូន​មាន​ប្រាជ្ញា​ឆ្លាតវៃ​បំផុត។ ការស្រាវជ្រាវ​កាលពី​ថ្មីៗ​នេះ​បាន​អះអាង​ថា ទារក​កើត​មិន​គ្រប់ខែ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វីៗ​នៅក្នុង​ជីវិត​បាន​ល្អ​ប្រសើរ​ជាង​ទារក​កើត​គ្រប់​ខែ។ ឪពុក​ម្តាយ​ដែល​កើត​កូន​មិន​គ្រប់​ខែ​ជាច្រើន​តែងតែ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​កូន។ តែ​ទោះជា​យ៉ាងណា ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្មេង​នេះ​នឹង​មាន​សុខភាព​ល្អ រឹងមាំ​ជាង​ក្មេង​កើត​ពេញ​ខែ។ ការពិត​មួយចំនួន​របស់​ទារក​កើត​មិន​គ្រប់​ខែ ដែល​អ្នក​មិន​ធ្លាប់​នឹក​ស្មាន​ដល់៖ សុខភាព​ល្អ​ពេញ​បរិបូរណ៍ តើ​អ្នក​ដឹង​ទេ​ថា ទារក​កើត​មិន​គ្រប់​ខែ​មាន​សុខភាព​ល្អ និង​រឹងមាំ​ជាង​ទារក​ធម្មតា។ នេះ​ដោយសារ​តែ​ពួកគេ​ទទួល​បាន​ការថែទាំ និង​ថ្នាក់ថ្នម​ដិត​ដល់។ […]

សុខភាព និងបុត្រ

រឿង ៧យ៉ាងដែលធ្វើឲ្យអ្នកមិនងាយមាន​កូន​

Posted on:

គូ​ស្វាមី​ភរិយា​អស់​សង្ឃឹម​នឹង​ការមាន​កូន ប្រសិនបើ​ពួកគេ​ព្យាយាម​យក​កូន​អស់​រយៈពេល​ច្រើន​ជាង ១ឆ្នាំ។ ទោះបី​ជា​យ៉ាងណា ក្តីអស់សង្ឃឹម​នឹង​ធ្វើឱ្យ​អ្នក​ជួប​អារម្មណ៍​តានតឹង ធុញថប់​ក្នុង​ជីវិត។ ចាំ​ថា បញ្ហា​ទាំងអស់​នេះ​កាន់តែ​កាត់បន្ថយ​ឱកាស​នៃ​ការមាន​កូន​របស់​អ្នក​ខ្លាំង​ឡើង។ ត្រូវ​ចាំ​ថា ការមាន​ផ្ទៃពោះ ជា​ដំណើរ​របស់​ធម្មជាតិ។ ប្រសិនបើ​សុខភាព​អ្នក​ធម្មតា អ្នក​ត្រូវ​ចេះ​អត់ធ្មត់ និង​ចៀសវាង​ទង្វើ​មួយចំនួន ដែល​រារាំង​ដល់​ការមាន​កូន​របស់​អ្នក។ ពិសារ​អាហារ​ដែល​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​សារធាតុ​ខនិជ។ បញ្ចៀស​ខ្លួន​អ្នក​ពី​អារម្មណ៍​តានតឹង ហើយ​រីករាយ​នឹង​ពេលវេលា​ជាមួយ​គ្នា និង​មិន​ត្អូញត្អែ​ពី​បញ្ហា​គ្មាន​កូន។ ពេល​អ្នក​ឈប់​បារម្ភ​ពី​វា អ្នក​នឹង​ឆាប់​លឺ​ដំណឹង​ល្អ​ពី​ការមាន​កូន។ ខាងក្រោម​នេះ​អ្នក​នឹង​បាន​ដឹង​ពី​ទង្វើ​ខុសឆ្គង​មួយចំនួន​រារាំង​ដល់​ការមាន​កូន​របស់​អ្នក៖ មិន​ដឹង​ពី​ថ្ងៃ​មក​រដូវ​របស់​ខ្លួនឯង នេះ​ជា​រឿង​មួយ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ចាំ ហើយ​អ្នក​ត្រូវ​រួមភេទ​ឱ្យ​បាន​យ៉ាងហោចណាស់​មុន ៣ថ្ងៃ […]