ចំណេះដឹងទូទៅ / របាំ / សិល្បៈ

វង់ភ្លេងមហោរី

Posted on:

ពាក្យ “មហោរី” សម្គាល់ភ្លេងផង និងសម្គាល់សភាពនៃវង់ភ្លេងផង។ ភ្លេងនេះ​មានលក្ខណៈប្រជាប្រិយស្រាលជាងភ្លេងពិណពាទ្យកាលដើមឡើយវង់ភ្លេងនេះជាកម្មសិទ្ធ​របស់រាជវាំងពោលគឺសម្រាប់ស្តេច នាហ្មឺន មន្ត្រី និងអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុនណ្ណោះ។​ ក្រោយមក​ភ្លេង​នេះក៏បានក្លាយទៅជាភ្លេងសាមញ្ញសម្រាប់ប្រជាជនទូទៅប្រើទូទាំងប្រទេស​ជាទូទៅគេលេងភ្លេងនេះសម្រាប់​កំដរល្ខោនមហោរី។ ឧបករណ៍សម្រាប់ភ្លេងនេះមានច្រើន​ដូចជា៖ រនាតឯក រនាតធុង គងវង់តូច គងវង់ធំ ទ្រខ្សែ៣ ទ្រអ៊ូខ្សែ២ ទ្រឆេ ឬទ្រឯកខ្សែ២ ខ្លុយរន្ធ៨ ស្គរម្យ៉ាងដូចស្គរអារក្ស ចាប៉ីដងវែងខ្សែ៤ តាខេឯកខ្សែ៣ តាខេធុង ថូន ក្រាប់ ឈិង ស្គររមនា ដកស្រង់ពីសៀវភៅ […]

ចំណេះដឹងទូទៅ / របាំ / សិល្បៈ

និយាយសង្ខេបពីរបាំជូនពរ របាំអប្បរា និងរបាំទេពមនោរម្យ

Posted on:

របាំជូនពរ៖ របាំនេះសម្តែងដើម្បីជូនពរដល់គណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញ​ចូល​រួម​ក្នុង​ពិធីអ្វីមួយ។​ ជាធម្មតាមុនអង្គពិធីទាំងមូលចាប់ផ្តើម គេតែង​សម្តែងរបាំនេះមុនគេ។ របាំអប្បរា៖ “អប្បរា” ជាអ្នករាំឋានសួគ៌ដែលកើតចេញពីការកូរសមុទ្រទឹកដោះរវាង​ពួកទេព្តា និងពួកយក្សដើម្បីស្វែងរកទឹកអម្រឹត។ ​ឯសិល្បៈ “របាំអប្បរា” វិញ ជា​​ទស្សនីយភាពមួយដែលយើងឃើញនៅលើឆាកសព្វថ្ងៃនេះគឺជាការចម្លងចេញពីរូបចម្លាក់​នានា ​ពិសេសចម្លាក់អប្បរានៅលើជញ្ជាំងប្រាសាទអង្គរវត្តនេះឯង។ របាំទេពមនោរម្យ៖ របាំនេះជារបាំដ៏ពិសិដ្ធមួយដែលបុព្វបុរសខ្មែរបង្កើតឡើង​សម្រាប់​ពិធីបួងសួងសុំទឹកភ្លៀង និងបួងសួងសុំសេក្តីសុខសេចក្តីចម្រើនពីទេវតា។ ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ

ចំណេះដឹងទូទៅ / ប្រពៃណី / របាំ / សិល្បៈ

និយាយសង្ខេបពីរបាំមណីមេខលា

Posted on:

របាំមណីមេខលាគឺជារបាំមួយដែលបានរៀបរាប់អំពីឈុតឆាកមួយដែលរាមសូរដណ្តើម​យកកែវមណីទិព្វពីនាងមេខលារាមសួរបានចោលពូថៅទិព្វលាន់ឮខ្ទរខ្ទារជាផ្គរចំណែកឯ​នាងមេខលាវិញបានគ្រវែងកែវមណីទិព្វតបតវិញក្លាយជាផ្លេកបន្ទោរនិងរន្ទះជ្រាលច្រាល​ភ្លឺឆ្អៅពេញលំហមេឃធ្វើឱ្យរាមសួរបាក់បបខ្លបខ្លាចហើយក៏ចុះចាញ់នៅពេលនោះទៅសូម​បញ្ជាក់ថារាមសួរនិងនាងមេខលា​ជាសិស្សរួមគ្រូតែមួយដែលក្រោយពីបានរៀនមន្តអាគម​គាថានិងយុទ្ធសិល្ប៍ចប់សព្វគ្រប់ហើយព្រះមុនីឥសីក៏បានប្រទានពូថៅទិព្វដល់រាមសូរ​ និងកែវមុណីទិព្វដល់នាងមេខលា។ ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ

ចំណេះដឹងទូទៅ / ប្រពៃណី / របាំ / សិល្បៈ

និយាយសង្ខេបពីរបាំសុវណ្ណមច្ឆា

Posted on:

      របាំសុវណ្ណមច្ឆា គឺជារបាំមួយដែលនិយាយរៀបរាប់អំពីឈុតឆាកមួយដែលទ័ពស្វាបានជញ្ជូនថ្មភ្នំ ដើម្បីសង់ស្ពានកាត់សមុទ្រទៅកាន់ក្រុងលង្កាក្រោមការបញ្ជារបស់ព្រះរាម​។ នៅពេលរាត្រីយប់ស្ងាត់ ថ្មនោះចេះតែរបេះបាត់អស់មួយចំនួនធំ ព្រះរាមនឹកពិភាល់ក៏បង្គាប់ឱ្យពិភេកធ្វើការទស្សន៍​ទាយមើល រួចក៏ឃើញថានៅក្នុងសមុទ្រនោះមានស្តេចត្រីមួយអង្គព្រះនាមហៅថា នាងសុវណ្ណមច្ឆា ​ដែលបានបញ្ជាឱ្យពលសេនារបស់ខ្លួនជញ្ជូនថ្មទាំងនោះទៅបោះចោល។​ ឯព្រះរាមក៏យល់ការណ៍ហើយបានចេញ​បញ្ជាឱ្យហនុមានជាអ្នកទៅដោះស្រាយបញ្ហានោះ។ ដកស្រង់ពីសៀវភៅ វប្បធម៌ខ្មែរ របស់សាកលវិទ្យាល័យ បញ្ញាជាតិ

សិល្បៈ

ប្រភេទភ្លេងរបស់ស្មារតីប្រជាជនខ្មែរ!!!

Posted on:

ក្នុងជីវភាពខាងស្មារតីប្រជាជនខ្មែរ មានប្រភេទភ្លេងរបស់ខ្លួនគឺ ១. ភ្លេងពិណពាទ្យ៖ – ឧទាហរណ៍៖ រនាត ស្គរធំ២ សំភោ ស្រឡៃ គងតូច។ – គោលបំណង៖ បួងសួង លាបំណន់ក្នុងពិធីសាសនា ឫសម្រាប់ តំកល់សព និងកាន់ទុក្ខ។ ២. ភ្លេងខ្មែរ៖ – ឧបករណ៍៖ ទ្រ តាខេ ឃឹម ចាប៉ី ស្គរ សាដៀវ។ […]

ចំណេះដឹងទូទៅ / ប្រពៃណី / របាំ / សិល្បៈ

និយាយសង្ខេបពីល្ខោនបាសាក់

Posted on:

រចនាបថល្ខោនបាសាក់៖ * តួអង្គ៖ បង្ហាញឈ្មោះ ឫ ជីវប្រវត្តិដោយខ្លួនឯង។ *ការសម្តែង៖ប្រព្រឹត្តទៅដោយមានតួអង្គឯកតួត្លុកយក្សទេវៈសត្វជាដើម។តួអង្គទាំងអស់ត្រូវ ច្រៀងបទចម្រៀងដែលស្របនឹងស្ថានភាពបរិយាកាសនៃរឿងដោយភ្លេងប្រគុំកំដរជាមួយផង។ការរំកិលសាច់រឿងពីឆាកមួយទៅ​ឆាកមួយប្រព្រឹត្តទៅយ៉ាងសន្ធឹងគ្នានៃស្គរ និងឡោ។ *សាច់ភ្លេង៖សាច់ភ្លេងល្ខោនបាសាក់ដែលនៅរក្សាពណ៌សម្បុរចិនមានចំនួន២២បទខ្មែរ បង្កើតបាន២៨បទដោយយកបទមហោរីមកបន្ថែមតាមទម្រង់បាសាក់៨៩បទបទភ្លេងបារាំង មាន១៦បទ។ *ពាក្យពេចន៍៖ការប្រើពាក្យពេចន៍តួអង្គប្រើពាក្យជួនកម្រងកែវឫពាក្យរាយ។ក្រៅពីនេះគេប្រើ ពាក្យរាជស័ព្ទឫសូរស័ព្ទក៏មានដែរ។ ឯកសារទទួលបានពី ទំព័រចំណេះដឹងវប្បធម៌ទូទៅ