កសិកម្ម / ដំណាំ

អត្ថប្រយោជន៌នៃផ្កាស្បៃរឿងក្នុងកសិកម្ម

Posted on:

ផ្កាស្បៃរឿងអាចយកមកប្រើប្រាស់សម្រាប់ធ្វើថ្នាំពុលនៅក្នុងកសិកម្មបានព្រោះថាវាមានសារធាតុប្រឆាំងនឹងសត្វល្អិត ផ្កាស្បៃរឿងមានផ្ទុកសមាសធាតុឈ្មោះ Thiophenes ដែលអាចបញ្ចេញក្លិនបណ្ដេញសត្វល្អិត និងទាក់ទាញសត្វល្អិតមានប្រយោជន៍។ ផ្នែកប្រើប្រាស់៖ ផ្កា ដើម វិធីផ្សំ និង វិធីប្រើប្រាស់ថ្នាំ៖ បុកស្លឹក និង ផ្កាស្បៃរឿង 0.5 គីឡូក្រាម រួចដាក់ចូលក្នុងក្រឡ ឬ កែវ ចាក់ទឹក ១ លីត្រចូល រួចរក្សាទុក ១ យប់  ច្រោះយកមេថ្នាំ មកលាយជាមួយទឹក ៣ […]

កសិកម្ម / ចំណេះដឹងទូទៅ

វិធីសាស្ត្រ និងបច្ចេកទេសចិញ្ចឹមឃ្មុំព្រៃតាមបែបធម្មជាតិ

Posted on:

ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ។ អ្នកអាចស្វែងរកវានៅកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុកដែលសំបូរផ្ការីកច្រើនហើយវាក៏អាចរស់នៅនឹងធ្វើបង្គងដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរចេញចូល។ ការរៀបចំបង្គងឲ្យឃ្មុំទំ៖ យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ ដាក់វាឲ្យគងទៅលើមែឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ​២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន ឈើបង្គងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ ធន់នឹងកណ្តៀរស៊ី និងមានមុខកាត់ទំហំ១តឹកឡើងទៅ ប្រវែងប្រមាណ១,៥-២ម៉ែត្រ បើបង្គងដែលធ្លាប់មានឃ្មុំមកទំម្តងហើយ នោះលើកក្រោយវានឹងមកទំទៀតដោយវាមានក្លិនរបស់វា […]

កសិកម្ម

វិធីផលិតចំណីធម្មជាតិដើម្បីចិញ្ចឹមមាន់យកស៊ុត

Posted on:

វិធី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​សត្វ​មាន់ គឺ​ងាយ​ផលិត និង​សុទ្ធតែ​ជា​វត្ថុ​ធាតុ​ដើម​ងាយ​ប្រមូល ហើយ​មិន​ប៉ះពាល់​សុខភាព។ ក្នុង​ការ​ចិញ្ចឹម​មាន់ ទាមទារ​ឲ្យ​អ្នក​ចិញ្ចឹម​ចេះ​ជ្រើស​រើស​ពូជ ទីតាំង​ចិញ្ចឹម ការ​រៀបចំ​ទ្រុង ការ​ថែទាំ និង​សម្អាត​អនាម័យ​ជា​ប្រចាំ ការ​រៀបចំ​សម្បុក ពិសេស​ការ​ជ្រើស​រើស​ចំណី​ប្រកប​ដោយ​គុណភាព។ វត្ថុ​ធាតុ​ដើម​៖ គឺជា​ក្រុម​អាហារ​សម្បូរ​ជាតិ​វីតាមីន (ប្រភេទ​អាហារ​ការពារ)៖ ដូចជា ស្លឹក​ម្រុំ ត្រកួន អង្គាដី កន្ធំថេត ប្រទាល​ត្រចៀក​ជ្រូក ប្រទាល​កន្ទុយ​ក្រពើ ស្លឹក​ស្ដៅ ស្លឹក​ខ្ទឹម ស្លឹក​គ្រៃ ចុង​អង្ករ កន្ទក់ និង​សម្បក​បង្គា […]

កសិកម្ម / ដំណាំ

វិធីសាស្ត្រដាំត្រសក់ផ្អែម

Posted on:

ត្រសក់ផ្អែម ឬមីឡុងជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែកសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្ត បរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។ ការរៀបចំដី៖ ដីដែលត្រូវដាំត្រសក់ផ្អែម ត្រូវជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំង អាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។ មុនដាំត្រូវភ្ជួរដីហាលចោល ១សប្តាហ៍ ។ បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ ថ្ងៃ ទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣តឹក ។ ការជ្រើសរើសពូជ៖ ពូជត្រសក់ដែលគាត់ដាំមាន ៣ […]

កសិកម្ម / ដំណាំ

វិធីផ្សាំល្ហុងសម្រាប់ដាំឆាប់បានទទួលផលល្អ

Posted on:

បើអ្នកចង់ទទួលបានផលល្អពីដំណាំល្ហុងពេលនេះអ្នកមិនពិបាកទៀតទេបើសិនជាអ្នកចេះនូវវិធីផ្សាំល្ហុងដើម្បីឆាប់បានដាំ និងឆាប់បានទទួលផលមកវិញ។ តើអ្នកត្រូវការមានអ្វីខ្លះ? តោះខាងក្រោមនេះជាអ្វីដែលអ្នកត្រូវមាន នឹងធ្វើវាដើម្បីសម្រេចបានផលល្អមកពីបន្ទាប់ពីអ្នកផ្សាំវា។ វត្ថុត្រូវការ៖ កាំបិតមុតតូចមួយ ខ្សែសម្រាប់ចង ថង់ប្លាស្ទិច ទំហំ 3 x 5 អ៊ីញ ស្រកីដូង ដីកំទេចស្លឹករុក្ខជាតិ ស្នៀតឈើ វិធីផ្សាំ៖ ជ្រើសរើសដើមល្ហុងញី ណាដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាបន្ទាប់មកកាត់ដើមនោះចោលទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើមយកកំទេចដី […]

កសិកម្ម / ដំណាំ

វិធីសាស្ត្របង្កាត់ពូជស្វាយឆាប់ទទួលបានផល

Posted on:

បានជាយើងធ្វើការបង្កាត់ពូជស្វាយព្រោះថាការបង្កាត់ពូជដោយផ្សាំវាធ្វើឲ្យស្វាយលូតលាស់បានលឿនធន់នឹងជម្ងឺ និងឆាប់បានផលផ្លែ។ សម្ភារៈ៖ កាំបិតមុតតូចម១ ភ្នែកមែកស្វាយសម្រាប់យកមកធ្វើពូជ ស្កុតសម្រាប់រុំ ក្រដាសសម្រាប់រុំ វិធីធ្វើ៖ កាត់ភ្នែកមែកស្វាយដែលចាស់ល្មម និងមានសុខភាពល្អប្រវែង ៣តឹក (កាត់យកមុខកាត់បញ្ឆិតប្រវែង ៣សង់ទីម៉ែត្រ)។ ជ្រើសរើសយកពូជដែលសុទ្ធល្អ និងមានភ្នែកដុះល្អ។ ចិតសំបកដើមដែលត្រូវផ្សាំទំហំមុខ ១សង់ទីម៉ែត្រ និងប្រវែង ៥សង់ទីម៉ែត្រ រួចទុកសំបកនោះឲ្យសល់ប្រមាណ ២សង់ទីម៉ែត្រទៀត។ ឮយកភ្នែកស្វាយមកបិទេជាប់កន្លែងដែលសំបកដើមនោះ រួចយកស្កុតមករុំឲ្យជាប់ និងឲ្យជិតដើម្បីកុំឲ្យវាខ្សោះជាតិទឹក និងយកក្រដាសរុំជុំវិញការពារពីកំដៅព្រះអាទិត្យ។ រយៈពេល ១៥ ទៅ […]